• 2020-02-07 03:08:45
  • ព័ត៌មាន

ក្រោយ​ត្រូវ​គ្នា កាន់​តែ​ផ្អែមល្ហែម! ម៉ូ​លីកា នាំ​ស្វាមី​ទៅ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ជា​ថ្មី​ទៀត​ហើយ!

  • 2020-02-07 03:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ត្រូវ​រ៉ូវ​គ្នា ឥឡូវ​នេះ តាម​ព័ត៌មាន ម៉ូ​លីកា បាន​គ្រោង​នាំ​ស្វាមី​បណ្ដូលចិត្ត​នាង លោក ហុង មា​នុ​ន ហៅ​ឆា​នុ​ន ទៅ​ក្រេប​ច​នុ្ទ​ទឹកឃ្មុំ​(Honey Moon)​នៅរមណីយ​ដ្ឋាន​គិរីរម្យ ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​៥​ខែ​កុម្ភៈ ខណៈ​ដែល​ដំណើ​រ​ទៅ​កម្សាន្ដ​នៅ​ប្រទេស​បារាំង​នៅ​មិន​កំ​ណ​ត់​ជាក់លាក់​ឡើយ​។

​នេះ​ជា​ការ​ប៉ះប៉ូវ​លើ​អ្វី​ដែល​កើត​ឡើង​ក្នុង​គ្រា​កន្លង​មក ដែល​នាង និង​ស្វាមី បាន​ទាស់​ទែង​ខ្វែង​គំនិត​គ្នា រហូត​ដល់​ផ្អើល​លើ​បណ្ដាញ​សង្គម ដែល​មូលីកា ឲ្យ​ដឹង​ថា ទាំង​នោះ បាន​កើត​ឡើង​ពី​រឿង​តូច​ដែល​មិន​គួរ​កើត។ ដូច្នេះ​ហើយ ទើប​នាង​បាន​ខំ​រំលឹក​ទៅ​ដល់​អ្វី​ដែល​នាង និង​ស្វាមី ធ្លាប់​បាន​កម្សត់​កម្រ​ជាមួយ​គ្នា​កាល​នៅ​ជា​សង្សារ ហើយ​ទី​បំផុត​ក៏​សម្រេច​ត្រូវ​គ្នា​វិញ ព្រោះ​ស្ដាយ​រឿង​ល្អ​ៗ ដែល​បាន​ធ្វើ​ជាមួយ​គ្នា​ពី​អតីតកាល។

អតីត​តារា​ចម្រៀង បញ្ជាក់​ថា នាង​ចង់​ប្រើ​ពេល​វេលា​នេះ ដើម្បី​ចង​ក្រង​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​គ្នា​ឡើង​វិញ ដើម្បី​កាយ​កប់​លុបដាន​ជម្លោះ​ស្រួចស្រាល​នោះ​ឲ្យ​រលុប​បាត់​ទៅ​តាម​ពេល​វេលា។ ជាមួយ​គ្នា នាង​ក៏​មាន​ហេតុផល​ផ្សេង​ទៀត​ដែរ។ ម៉ូ​លីកា បានប្រាប់​ថា ដំណើរ​កម្សាន្ត​ជាមួយ​ស្វាមី​នៅ​គិរីរម្យ​មាន​រយៈពេល​២​ថ្ងៃ​នេះ ក្រៅ​ពី​​ដំណើរ​​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​(Honey Moon) នាង​ក៏​ចង់​ប្រើ​ឱកាស​នេះ ផ្ដល់​ជូន​​បុគ្គលិក​របស់​នាង​ដែល​ប្រឹង​ប្រែង​ធ្វើការ​នាពេល​កន្លង​មក ឲ្យ​ពួក​គេ​បាន​កម្សាន្ត និង​សប្បាយ​រីករាយ​ជាមួយ​នាង​ផង​ដែរ។

ភ្ជាប់​ជាមួយ​ផែន​ការ​នេះ ធុរជន​ឆ្នើម​រូប​នេះ បាន​សម្រេច​យក​ពួកគេ​ទៅ​ជាមួយ​ចំនួន​៣០​នាក់​ដើម្បី​ជប់​លៀង​ឲ្យ​បាន​សប្បាយរីករាយ​ជាមួយគ្នា។ ​​​នេះ​មិនមែន​ជា​លើកទីមួយ​ឡើយ​សម្រាប់ ម៉ូ​លីកា ក្នុង​ការ​នាំ​បុគ្គលិក​ទៅ​ជប់​លៀង​លើកទឹកចិត្ត​ដល់​ពួកគេ​ពោល​គឺជា​ញឹកញាប់​មក​ហើយ​ដែល​ថៅកែ​ស្រី​ហាង​អិន​ខេ ម៉ូ​លីកា ប៊ី​យូធី ត្រេ​ឌី​ង ឯ​.​ក រូ​​​ប​នេះ​តែងតែ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​បុគ្គលិក​ឆ្នើម​ៗ​របស់​ខ្លួន​តាម​រយៈ​ការ​នាំ​ទៅ​ដើរ​កម្សាន្ត​និង​ជប់​លៀង​រួម​គ្នា​នៅ​តំ​បន់​រមនីយ​ដ្ឋា​ន​នានា។

វិល​មក​រឿង​ក្នុង​សង្គម​គ្រួសារ​វិញ តារា​ស្រី​បាន​គូរ​បញ្ជាក់​ថា នាង​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​ជីវិត​គូ​នាង​ត្រូវ​ដើរ​លើ​ស្នាម​ចាស់​នៃ​ជម្លោះ​ហែក​ហួរ​​គ្នា​នៅ​លើ​ហ្វេសប៊ុក​បន្ត​ទៀត​ទេ។ ម៉ូនីកា និង​លោក ឆា​នុ​ន ទើប​បាន​រៀបការ​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០២០​នៅ​ដឺ​ព្រី​មៀរ សិន​ធ័​រ សែន​សុខ ពោល​គឺ​ទើប​បាន​ប្រមាណ ជិត​១​ខែ​ប៉ុណ្ណោះ។ ក្នុង​ពិធី​ជ័យ​របស់​ខ្លួន ដោយ​ចំណាយ​ប្រាក់​អស់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ក្រោយពី​អ្នក​ទាំង​២​បាន​ស្រលាញ់​និង​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​កម្សត់​កម្រ​ជាមួយគ្នា​ជាង​៣​ឆ្នាំ​។

​ម៉ូលីកា បាន​ប្រាប់​នៅ​ថ្ងៃ​រៀបការ​រថា នាង​នឹង​នាំ​ស្វាមី​ទៅ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​(Honey Moon)​រយៈពេល​ខ្លី​នៅ​ប្រទេស​បារាំង។ ប៉ុន្ដែ​ពេល​នេះ នាង បញ្ជាក់​ថា បាន​​សម្រេច​ចិតុ្ត​ពន្យា​ពេល​សិន ដោយសារ​ការ​មមាញឹក​នៅ​ក្នុងស្រុក។ ដូច្នេះ​ហើយ ទើប​បង្វែរ​ទៅជា​ដំណើ​រ​កម្សាន្ដ​ត្រឹម​ក្នុង​ស្រុក​សិន។ ប៉ុន្តែ​ការ​ទៅ​ប្រទេស​បារាំង​នៅ​រក្សា​ដដែល គ្រាន់​តែ​មិន​ច្បាស់​កាល​បរិច្ឆេទ​ពិត​ប្រាកដ។

អតីត​តា​រាចម្រៀង​ផលិតកម្ម Rock បាន​ឲ្យ​ដឹង​ថា​នាងរៀ​បគ​ម្រោ​ង​យក​កូន​ឲ្យ​បាន​២​នាក់​ជាមួយ​ស្វាមី ក្នុង​កូន​ដំបូង នាង​ចង់បាន​កូនស្រី៕

អត្ថបទ៖ ទារិកា

មតិយោបល់