- 2020-02-07 03:58:46
- ព័ត៌មាន
ទម្លាយចេញហើយ! Park Bom ថាចង់ច្រៀងជាមួយ BTS នៅថ្ងៃណាមួយ
- 2020-02-07 03:58:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយចេញហើយ! Park Bom ថាចង់ច្រៀងជាមួយ BTS នៅថ្ងៃណាមួយ
ចន្លោះមិនឃើញ
នៅថ្ងៃទី០៥ ខែកុម្ភៈកន្លងទៅ Park Bom បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី "Jung Eunji's Gayo Plaza” របស់វិទ្យុ KBS Cool FM។ ពេលនោះដែរJeA មេក្រុម Brown Eyed Girls គឺជា DJ ពិសេសប្រចាំថ្ងៃ ហើយអ្នកទាំង ២បានជជែកគ្នាពីរឿងជាច្រើន ពិសេសបានរម្លឹករឿងល្អៗកាលពីមុនៗ ជាមួយក្រុមរៀងខ្លួន។
អំឡុងពេលជជែកគ្នានោះដែរ ពួកគេបានអានសំណួរជាច្រើនពីអ្នកស្ដាប់ ហើយមួយក្នុងចំណោមសំណួរទាំងនោះបានសួរ Park Bom ថា តើក្រុមចម្រៀងប្រុសមួយណាដែលនាងចាប់អារម្មណ៍ជាងគេនាពេលបច្ចុប្បន្ននេះ។ Park Bom ក៏បានគិតមួយភ្លែតទើបឆ្លើយថា «ក្រុមចម្រៀងប្រុស? តាមពិតទៅ ខ្ញុំមិនសូវស្គាល់ក្រុមប្រុសច្រើនទេឥលូវៗនេះ ព្រោះមានច្រើនពេក»។
ឈានចូលដល់សំណួរមួយទៀតបានសួរថា តើមានក្រុមណាដែលនាងចង់ច្រៀងជាមួយឬអត់? Park Bom ឆ្លើយយ៉ាងលឿនថា «BTS!។ ពេលភ្លាមនោះដែរ JeA ក៏បាននិយាយដែរថា មិនដឹងជាល្អយ៉ាងណាទេ បើ Park Bom និង BTS ច្រៀងរួមគ្នា ព្រោះថានាងមានអ្នកគាំទ្រក្រៅប្រទេសច្រើនដូចគ្នា!។
អ្នកគាំទ្រក៏ទន្ទឹងរង់ចាំដំណឹងល្អពីតារាស្រីរូបនេះដូចគ្នា ពិសេសពេលវេលាអស្ចារ្យដែលជាបំណងប្រាថា្នរបស់ Park Bom នៅពេលនេះ៕
ទស្សនាវីដេអូខាងក្រោម៖