- 2020-02-07 07:04:53
- ព័ត៌មាន
Hailey ទម្លាយមូលហេតុពន្យារពេលរៀបការ ដឹងហើយរំភើបនឹងវាសនាជាប្ដីរបស់ Justin
- 2020-02-07 07:04:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hailey ទម្លាយមូលហេតុពន្យារពេលរៀបការ ដឹងហើយរំភើបនឹងវាសនាជាប្ដីរបស់ Justin
ចន្លោះមិនឃើញ
នៅក្នុងបទសម្ភាសមួយជាមួយនឹង ទស្សនាវដ្ដី Elle កាលពីពេលថ្មីៗនេះ Hailey Baldwin ភរិយារបស់តារាចម្រៀងលំដាប់ពិភពលោក Justin Bieber បានទម្លាយឲ្យដឹងពីមង្គលការរបស់នាងនូវរឿងរ៉ាវមួយចំនួន។
តារាម៉ូដែលរូបនេះបានប្រាប់ថា តាមពិតមានហេតុផលខ្លះ ធ្វើឲ្យនាង និង Justin ត្រូវពន្យារពេលរៀបការម្ដងហើយម្ដងទៀត រហូតដល់ទៅ១ឆ្នាំ ទោះបីបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាហើយតាំងពី ចុងខែកញ្ញា ឆ្នាំ ២០១៨ក៏ដោយ។ Hailey Baldwin ថា៖ «និយាយពីពេលចាប់ផ្ដើមរឿងរៀបការដំបូង ពួកយើងគ្រាន់តែស្ថិតក្នុងដំណាក់ស្វែងយល់ចិត្តគ្នាសិនទេ។ ខ្ញុំមានអារម្មណ៍ថា ការរៀបចំមង្គលការនៅពេលនោះ វាដូចជាមានរឿងត្រូវរវល់ច្រើន ហើយឈឺក្បាលទៀត»។
Hailey លើកឡើងពីប្ដីរបស់នាងម្ដងថា៖ «នៅពេលនោះ ប្ដីខ្ញុំឈឺទៀត គាត់មានជំងឺឡែម (Lyme) អ៊ីចឹងគាត់ត្រូវផឹកថ្នាំច្រើនមុខណាស់។ មួយទៀតដោយសារយើងអត់បានធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ អ៊ីចឹងទើបពេលខ្លះត្រូវប្រឈមនឹងពាក្យសម្ដីមនុស្សជាច្រើនដែលចោទថា ប្ដីខ្ញុំប្រើគ្រឿងញៀន ហើយពេលខ្លះគាត់ហាក់ដូចជាមានសុខភាពមិនល្អ តែយើងក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ»។
និយាយដល់រឿងពន្យារពេលរៀបការ Hailey បង្ហើបថា៖ «រយៈពេលរាប់ខែ ដែលខ្ញុំត្រូវក្លាយខ្លួនជាប្រពន្ធគាត់ និងព្យាយាមជួយគាត់មើលថែសុខភាព និងពិនិត្យឲ្យបានត្រឹមត្រូវថាមានអ្វីមិនស្រួលខ្លះ។ រហូតមកដល់ឥលូវគាត់មានសុខភាពល្អច្រើន៊។ អ៊ីចឹងដល់ពេលសួរពីរឿងរៀបការពេលនោះ ខ្ញុំគិតថាមិនមែនជាពេលសមរម្យទេ»៕