• 2020-02-12 04:23:34
  • ស្ទីលតារា

តោះ...ទស្សនាស្ទីល​​​កាច់រាង​​​ក្រៅ​​​ឆាក​​​របស់​​​ ភី​យ៉ា វេកា​ ​

  • 2020-02-12 04:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​​​ម៉ូ​ដែល និង​​​ជា​​​ម្ចាស់​​​ពាន​រ​ង្វាន់​​​តារា​​​ឆ្នើម​​​ឆ្នាំ​​២០២០ កញ្ញា ភី​យ៉ា វេកា នៅ​​​មាន​​​ពេល​​​ទំនេរ​​​ច្រើន​​​ក្នុង​​​ការងារ​​​លិ​ល្បៈ​​​នៅ​​​ឡើយ ខណៈ​​​ដែល​​​ផលិតកម្ម​ភាព​យ​ន្ដ និង​​​ក្រុមហ៊ុន​​​ផលិត​​​ស្ព​ត​​​ពាណិជ្ជកម្ម​​​ចំនួន​​​បីដែលធ្លាប់ទាក់ទងកញ្ញា មិនទាន់ផ្ដល់ពេលវេលា នៃការថតផ្លូវការ​។​ ​

​កញ្ញា ភី​យ៉ា វេកា នៅ​​​តែ​​​បញ្ជាក់​​​ជំហរ​​​ថា  ​មិន​​​ទាន់​​​ចង់​​​បញ្ចេញ​​​ឈ្មោះ​​​ផលិត​​​កម្ម និង​​​ក្រុមហ៊ុន​​​ផលិត​​​ស្ព​ត​​​ទាំង​​​បី​​​នេះ​​​នៅ​​​ឡើយ​​​ទេ ប៉ុន្ដែ​​​កញ្ញា​​​បង្ហើប​​​ថា កញ្ញា​​​បានត្រៀម​​​ខ្លួន​​​ជា​​​និច្ច ដើម្បី​​​ឆ្លើយតប​​​នឹង​​​ត​ម្រូ​វ​ការ​​​របស់​​​ក្រុមហ៊ុន​​​ណា​​​មួយ​​​ក្នុង​ចំណោម​​​បី​​​នេះ​ ដើម្បីថតស្ពត ឬរឿងភាគ។​

​តោះ​...​ឥឡូវ​​​នេះ​​​សូម​​​ប្រិយមិត្ដ​​​ទស្សនា​​​ឈុត​​​កាច់​​​រាង​​​ក្រៅ​​​ឆាក​​​របស់​​​កញ្ញា ភី​យ៉ា វេកា ជា​​​មួយ​​Sabay ទាំង​​​អស់​គ្នា​…​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់