• 2020-02-18 03:56:47
  • ភាពយន្ត

ក្រោយ​រង​ការ​រិះគន់​ថា ចម្លង​រឿង​ថៃ ឥឡូវ​​រឿង​​​ "អន្ទាក់​​​ស្នេហ៍" បាន​ដាក់​បញ្ចាំង​​​ហើយ​!

  • 2020-02-18 03:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿង​ "អន្ទាក់​​​ស្នេហ៍" ដែល​​​បង្កប់​​​នូ​វ​​​ឈុត​​​ឆាក​​​ស្នេហា​​​ផ្អែម​​​ល្ហែ​ម​​​តាម​​​បែប​​​ស្រុកស្រែ និង​​​កំប្លែង​​​សើច​​​ចុក​​​ពោះ​​​នោះ ត្រូវ​​​បាន​​​សម្ពោធ​​​ដាក់​​​បញ្ចាំង​​​ជា​​​ផ្លូវការ​​​ហើយ​​​នៅ​​​រោងកុន មេ​ជើ ស៊ី​ណេ​ផ្លិច ក្នុង​​​ផ្សារ​​​ទំនើប​​​អ៊ី​អន​​២ កាល​​​ពី​​​យ​ប់​​​ថ្ងៃទី​១៧ ខែ​​​កុម្ភៈ​។​

​ចៅ​​​ពេជ្រ​​​ដែល​​​ជា​​​តួ​​​ឯក​​​ប្រុស​​​ក្នុង​​​រឿង​​​នេះ​​​សម្ដែង​​​ដោយ​​​លោក សន ពិ​សិដ្ឋ បាន​​​និយាយ​​​ថា រូប​​​លោក និង​​​អ្នក​​​ដឹក​​​នាំ​​​រឿង​​​ទាំង​​​អស់​​​ពិត​​​ជា​​​មាន​​​ក្ដី​​​រំភើប​​​ដែល​​​ថត​​​បាន​​​នូ​វ​​​រឿង​​​ដ៏​​​គួរ​​​ឲ្យ​​​ចង់​​​ទស្សនា​​​មួយ​​​នេះ​។ លោក​​​ថា ត្បិត​​​ឈុត​​​ខ្លះ​​​មាន​​​លក្ខណៈ​​​ស្រ​ដៀង​​​នឹង​​​ភាព​​​យ​ន្ដ​​​បរទេស ប៉ុន្ដែ​​​លោក​​​បញ្ជាក់​​​ថា រឿង​​​នេះ​​​គឺ​​​ស្នាដៃ​​​និពន្ធ​​​របស់​​​កូន​​​ខ្មែរ​​​ផ្ទាល់​​​មិន​​​បាន​​​លួច​​​ច​ម្ល​ង​​​ពី​​​ប្រទេស​​​ណា​​​ឡើយ​។​

​លោក សន ពិ​សិដ្ឋ​៖" សម្រាប់​​​ខ្ញុំ សាធារណៈ​​​ជន​​​គិត​​​ថា​​​លួច​​​ចំលង​​​ពី​​​គេ ឬ​​​យ៉ាង​​​ណា​​​គឺ​​​ជា​​​រឿង​​​របស់​​​សាធារណៈ​ជន​។ តែ​​​ចង់​​​ប្រាប់​​​ថា បែបបទ​​​នៃ​​​ការ​​​រស់នៅ​​​របស់​​​ប្រទេស​​​ជិត​​​ខាង​​​ខ្លះ​​​មាន​​​វ​ប្បធ​ម៌ អរិយ​ធ​ម៌​​​ស្រ​ដៀង​​​នឹង​​​យើង​​​ដែរ​។ អ​ចឹង​​​ហើយ​​​បាន​​​ថា​​​បើ​​​ចង់​​​ដឹង​​​ការ​​​ពិត​​​សូម​​​ឲ្យ​​​ពួកគាត់​​​មក​​​ចូល​​​រួម​​​ទស្សនា​​​ទាំង​​​អស់​​​គ្នា​​​ទើប​​​ដឹង​ច្បាស់​“​។

​រឿង​ "អន្ទាក់​​​ស្នេហ៍" គឺ​​​ជា​​​ខ្សែ​ភាព​យ​ន្ដ​​​ខ្នាត​​​ធំ ឆ្លុះ​​​បញ្ចាំង​​​ពី​​​ស្នេហា​​​ស្មោះស្ម័គ នៃ​​​គូ​​​សង្សា​​​ស្រុក​​​ស្រែ​​​មួយ​​​គូ​​​ដែល​​​មាន​​​ម្ដាយ​​​ញៀន​​​នឹង​​​ល្បែង​​​កន្ទុយ​​​លេខ​​​ជា​​​អ្នក​​​បំបែក ដើម្បី​​​មាស​​​ប្រាក់​​​របស់​​​ចាស់​​​ព្រើ​ល​​​មួយ​​​រូប​​​ដែល​​​ខ្វះ​​​សីល​ធ​ម៌ ចិត្ដ​​​កំណាញ់ ​​ល្បិត​​​ក​ល អាវ៉ាសែ​។ ចាស់​​​ព្រើ​ល បាន​​​ប្រើ​​​លុយ​​​ជា​​​ធ្នា​ក់​​​ទាក់​​​យក​​​នារី​​​វ័យ​​​ក្មេង​​​ដែល​​​ជា​​​តួ​​​ឯក​​​ស្រី​​​មក​​​ធ្វើ​​​ជា​​​គូ​​​អនាគត តាម​​​រយៈ​​​ម្ដាយ​​​របស់​​​នាង​។​

​សូម​​​បញ្ជាក់​​​ថា រឿង​ "អន្ទាក់​​​ស្នេហ៍" គឺ​​​ជា​​​ស្នាដៃ​​​និពន្ធ​​​របស់​​​លោក ចាន់ សារិន ដែល​​​ជា​​​សាស្ដ្រាចារ្យ​​​ផ្នែក​​​ល្ខោន​​​យី​កេ នៃ​​​សាលា​​​ម​ធ្យ​ម​​​សិក្សា​​​វិចិត្រ​​​សិល្បៈ​។ រឿង​​​នេះ​​​ត្រូវ​​​លោក​​​ចងក្រង​​​ជា​​​សាច់​​​រឿង​​​អស់​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ពេញ ហើយ​​​ត្រូវ​​​រៀប​​​ជា​​​អត្ថបទ​​​ភាព​​​យ​ន្ដ​​​រយៈ​​​ពេល​​​ជិត​​១​​ឆ្នាំ​​​ទៀត ទម្រាំ​​​តែ​​​បាន​​​ថត ហើយ​​​បាន​​​ដាក់​​​សម្ពោធ​​​ចាក់​​​បញ្ចាំង​​​ជា​ផ្លូវ​​​ការ​​​នាឱកាស​​​នេះ​៕​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់