• 2020-02-19 04:57:45
  • ព័ត៌មាន

កុំអី Sandara មានមុខក្នុងរឿង «The Great Queen Seondeok» តែព្រោះហេតុផលនេះត្រូវធ្លាក់

  • 2020-02-19 04:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿង​នឹក​ស្មាន​មិន​ដល់​សោះ​ ពេល​ Sandara Park ទម្លាយ​ថា​នាង​ប៊ិះនឹង​បាន​សម្ដែង​ក្នុង​រឿង​ «The Great Queen Seondeok»។

តារា​សម្ដែង​ Choi Phillip, Choi Sungjo, Seo Dongwon, singer Son Jinyoung និង Sam Hammington បាន​មក​ជុំគ្នា​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី​ «Video Star» របស់​ទូរទស្សន៍​ MBC every1 ដែល​នាម​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃទី ១៨ ខែកុម្ភៈ​ម្សិលមិញ។ ក្នុង​កម្មវិធី​ថ្ងៃនោះ ក៏​មាន​រឿង​ភ្ញាក់ផ្អើល​ដែរ ពេល​ពិធីការិនី Sandara ទម្លាយ​ថា​នាង​ធ្លាប់​ទទួល​ស​ម្ដែង​រឿងដ៏​ល្បី «The Great Queen Seondeok» កាល​ពី​ឆ្នាំ២០០៩។

នាង​ថា៖ «ពេល​ខ្ញុំចេញពី​ហ្វីលីពីន​ ​មក​ប្រទេស​កូរ៉េ​ ភ្លាមៗអ្នក​ចាត់​ការ​របស់​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​ទៅ​សាក​សម​តួ​សម្ដែង​រឿង។ ក្រោយ​មក​ខ្ញុំ​ក៏​បានជាប់​ក្នុង​វគ្គ​ Audition ហើយ​គណៈកម្មការ​វាយតម្លៃ​ក៏​បាន​សុំ​ឲ្យ​ខ្ញុំច្រៀង​បទ​ Pansori (ប្រភេទបទ​ភ្លេង​បែប​និទានរឿង​របស់​កូរ៉េ)។ ខ្ញុំ​អត់​ទាំង​​ដែល​ស្គាល់​រឿង​បុរាណ​របស់​កូរ៉េ​ម៉េចផង​ អ៊ីចឹង​ខ្ញុំ​ច្រៀង​បទ​សម័យ​ឲ្យ​ពួកគាត់​ស្ដាប់ទៅ។ ដល់​ហើយ​ខ្ញុំធ្លាក់​ពី​ការ​ជ្រើស​រើស​ពេល​នោះ​តែម្ដង​ទៅ ហើយ​ក៏​បាន​មក​ចេញ​មុខជាមួយ 2NE1 វិញ»។

រឿង «The Great Queen Seondeok»

គួរ​រម្លឹក​ផងដែរ​ថា​រឿង​ «The Great Queen Seondeok» ជា​រឿង​ភាគ​បុរាណ​ដែល​មាន​ការ​គាំទ្រ និង​ល្បី​ខ្ទរខ្ទារ​ពេញ​ទ្វីបអាស៊ី កាល​ពី​ឆ្នាំ ២០០៩។ តួ​ធំៗសម្ដែង​ដោយ​ តារាសម្ដែង​ Lee Yo Won, Go Hyun Jung, Uhm Tae Woong, Kim Namgil, Park Ye Jin និង​ Yoo Seung Ho ជាដើម៕​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់