- 2020-02-19 06:47:57
- ព័ត៌មាន
សប្ដាហ៍ថ្មី Justin Bieber ធ្វើឲ្យ Carpool Karaoke របស់ James កាន់តែពិសេសខ្លាំង
- 2020-02-19 06:47:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្ដាហ៍ថ្មី Justin Bieber ធ្វើឲ្យ Carpool Karaoke របស់ James កាន់តែពិសេសខ្លាំង
ចន្លោះមិនឃើញ
ដូចសន្យា សប្ដាហ៍ដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំក៏បានមកដល់ នោះគឺសប្ដាហ៍ដែល Justin Bieber បង្ហាញមុខនៅក្នុងកម្មវិធី Carpool Karaoke ជាមួយនឹង James Corden។
នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០នេះ វគ្គថ្មីនៃកម្មវិធី Carpool Karaoke មានការចូលរួមជាពិសេសរបស់ម្ចាស់បទ «Yummy» Justin Bieber។ ក្នុងវីដេអូទាំងតារាកិត្តិយស ទាំង James ដែលជាអ្នកសម្របសម្រួលកម្មវិធីនាំគ្នាច្រៀងបទចម្រៀងជាចម្រើនរបស់ Justin ទាំងបទច្រៀងរួមជាមួយ Ed Sheeran «I Don't Care» បទទោលដូចជា Yummy, Love Yourself, Intentions, One Less Lonely Girl ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ Justin ក៏បានចែករំលែកពីជីវិតគ្រួសាររបស់ខ្លួនដែរ ថាលោកកំពុងរីករាយនឹងអ្វីដែលលោកមានសព្វថ្ងៃ ពិសេសពេលវេលាដ៏មានន័យដែលលោកចំណាយជាមួយប្រពន្ធ ក៏ដូចជានិយាយពីនេះពីនោះច្រើនទៀត បង្កជាបរិយាកាសរីករាយ៕
ទស្សនាវីដេអូដូចខាងក្រោម៖