• 2020-02-25 02:31:02
  • ព័ត៌មាន

ទីបំផុត Justin Bieber អាចបំបែកកំណត់ត្រា៥៩ឆ្នាំមុនតពីតារាជើងចាស់ Elvis Presley​

  • 2020-02-25 02:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០២០​នេះ​ Justin Bieber ទទួល​បាន​ជោគជ័យ​ច្រើន​សន្ធឹក​សន្ធាប់​ សម្រាប់​ដំណើរ​វិល​មក​វិញ​លើក​នេះ។ អ្វី​ដែល​កាន់​តែ​ពិសេស​ លើស​ពិសេស​នោះ​គឺ​ថា​ពេល​នេះ​ Justin Bieber តារា​ចម្រៀង​កើត​ឆ្នាំ ១៩៩៤​ ក៏​បាន​ក្លាយ​ជា​ម្ចាស់​តំណែង​លេខ ១​ ប្រចាំតារាង​ Billboard 200 តាមរយៈ​អាល់ប៊ុម​ថ្មី​ «Changes»។

អាយុ​ទើប​ ២៥​ឆ្នាំ ប៉ុន្តែ​លោក​អាច​បំបែក​កំណត់​ត្រា​អស្ចារ្យ​ស្មាន​មិន​ដល់​ ហើយ​ជោគជ័យ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ Justin ក្លាយ​ជាតារា​ចម្រៀង​ក្មេង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ទទួល​ជ័យជម្នះឈ្នះ​តំណែង​កំពូល​ទី១ ដល់​ទៅ​ ៧​ដង​ផ្ទួនៗគ្នា (បំបែកកំណត់ត្រាតារាចម្រៀង​ជើង​ចាស់​ Elvis Presley ដែលកាន់​តំណែង​នេះកាលពី​ ៥៩ឆ្នាំមុន)។

Elvis Presley

អាលប៊ុម​ «Changes» នេះ​ផងដែរ​ គឺជា​អាល់ប៊ុម​ដំបូង​បង្អស់​របស់​ Justin ក្រោយ​លោក​ខកខាន​ចេញ​ស្នាដៃ​ថ្មីៗ​រយៈ​ពេល​ជាង​ ៤ឆ្នាំ មានន័យតាំងពី​អាល់ប៊ុម​ «Purpose» ដែលក៏​ជា​អាល់ប៊ុម​ដែលនាំ JB ឈាន​ដល់​តំណែង​ទី១ កាល​ពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៥។ ​គួរ​ដឹង​ដែរ​ថា​ តារាង​ Billboard 200 គឺ​ជា​តារាង​ចំណាត់​ថ្នាក់​អាល់ប៊ុមល្បីៗ​ប្រចាំ​សប្ដាហ៍​នៅ​សហរដ្ឋអាមេរិក៕​

ប្រភព៖ Billboard ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់