• 2020-02-26 09:41:09
  • ព័ត៌មាន

កុន​ខ្នាតធំ​ «Mission: Impossible 7» ​ត្រូវ​ផ្អាក​ថត ដោយសារកូរ៉ូណារាតត្បាតពេញអ៊ីតាលី

  • 2020-02-26 09:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាតធំ​មាន​ចំណងជើង​ថា​ «Mission: Impossible 7» គ្រោង​នឹង​ថត​នៅ​ក្នុង​ទីក្រុង​ Venice ប្រទេសអ៊ីតាលី ប៉ុន្តែ​ស្រាប់​តែ​ត្រូវ​ផ្អាក​សិន​ ដោយសារ​ប្រទេស​នេះ​កំពុង​គំរាម​កំហែង​ពីការ​ផ្ទុះ​មេរោគ​ប្រភេទ​ថ្មី COVID-19។

ភាពយន្ត​ដែលសម្ដែងដោយ​ Tom Cruise នេះ​ត្រូវ​ថត​​នៅ​ក្នុង​ទីក្រុង​ Venice រយៈពេល​ដល់ទៅ ៣សប្ដាហ៍ មានន័យ​ថា​គ្រោង​ចាប់​ផ្ដើម​ ពី​ថ្ងៃទី ២០ ខែកុម្ភៈទៅ ប៉ុន្តែ​ក្រុមការងារ​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ដំណើរការ​ថត​សិន ដោយសារ​ការ​ឆ្លងនៃមេរោគ COVID-19 ផ្ទុះ​ឡើង​ខ្លាំងពេក​នៅ​ប្រទេស​អ៊ីតាលី។

សូម​បញ្ជាក់​ផងដែរ​ថា​ ការដែល​ត្រូវ​ផ្អាក​ដំណើរ​ការ​ថត​បែប​នេះ​ ពិត​ជា​ត្រូវ​ខាត​ច្រើន​ណាស់ ពិសេស​ថ្លៃ​ចំណាយ​ទាំងឡាយ​របស់​ស្ទូឌីយ៉ួ ព្រោះ​ថា​​គម្រោង​នីមួយៗ​ត្រូវ​ចំណាយ​ពេល​រៀបចំ​រាប់ឆ្នាំ ប៉ុន្តែ​បែរ​ជា​ត្រូវ​រំសាយ​បែប​នេះ។ ទោះ​ជា​យ៉ាង​ណា​ ក៏​មាន​ការបញ្ជាក់​ផងដែរ​ថា​ នៅពេល​ណា​ដែល​សភាពការណ៍​ប្រសើរឡើង​វិញ​ ក្រុមការងារ​នឹង​ចាប់​ផ្ដើម​ថត៕​​​

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់