• 2020-03-02 01:00:00
  • ចម្រៀង

ដឹងការពិតហើយ ក្រោយផ្ទុះរឿងទេព បូព្រឹក្ស ឈ្លោះគ្នាជាមួយ G-Devith

  • 2020-03-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក្រោយ​លិច​ឮ​ថា​តារា​ចម្រៀង​ទេព បូព្រឹក្ស ឈ្លោះ​គ្នា​ជាមួយ​គូ​ស្នេហ៍​រូប​សង្ហា G-Devith។

ការ​ភ្ញាក់​ផ្អើល​ពី​អ្នក​ប្រើប្រាស់​បណ្ដាល​សង្គម​ហេ្វសប៊ុក​នេះ បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ដែល​​តារា​ចម្រៀង​ស្រី​ល្បី​ខាង​ការ​លែង​ខ្លួន​បែប Swag ទេ​ព បូ​ព្រឹក្ស បញ្ចេញ​ចម្រៀង​ស្នេហា​បែប​កម្សត់​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា "សុំពេលឈឺចាប់ម្នាក់ឯង” ។ ចម្រៀង​រៀបរាប់​ពី​ទុក្ខសោក​ក្នុង​រឿង​ស្នេហា​បែកបាក់​គ្នា​ បាន​ធ្វើ​ឲ្យ​ហ្វេនៗ​ជា​ច្រើន​គិត​ថា​ទំនាក់​ទំនង​ស្នេហា​រវាង​បូព្រឹក្ស និង G-Devith មាន​បញ្ហា​រកាំរកូស​គ្នា ទើប​ធ្វើ​ឲ្យ​កញ្ញា​ទេព បូព្រឹក្ស បញ្ចេញ​អារម្មណ៍​ពិត​របស់​ខ្លួន​តាម​រយៈ​ចម្រៀង​មួយ​បទ​នេះ។

យ៉ាងណា​នេះ​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​​​ម្ចាស់​បទ "My សង្សា" ខក​ខាន​បញ្ចេញ​បទ​បែប​មនោសញ្ចេតនា​បែប​នេះ​អស់​មួយ​រយៈ​ពេល​មក​ហើយ។ គួរ​បញ្ជាក់​ថា បទ​ថ្មី​របស់​បូព្រឹក្ស ត្រូវ​បាន​បញ្ចេញ​លើ​ឆានែលយូធូប​របស់ បូព្រឹក្ស​ផ្ទាល់ និង​លើ​កម្មវិធី Pleng របស់ Smart ផងដែរ៕

សម្រាប់ Link Pleng សូម​ចុច ៖ សុំពេលឈឺចាប់ម្នាក់ឯង

ទស្សនាវីដេអូខាងក្រោមបទ សុំពេលឈឺចាប់ម្នាក់ឯង ៖

អត្ថបទ ៖ Se7en

មតិយោបល់