• 2020-03-01 01:28:30
  • ព័ត៌មាន

ប្លែកពីឆ្នាំមុនៗ! តួអង្គ​ទេពធីតាទាំង ៧អង្គ​របស់​កបិលមហាព្រហ្ម នឹងត្រូវ​ជ្រើសចេញ​ពី​ការប្រកួត

  • 2020-03-01 01:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ប្រកួតជ្រើសរើស "ធីតាឯកសង្ក្រាន្ត" ប្រចាំប្រទេសកម្ពុជា ដែល​មិន​ធ្លាប់មានពីមុនមក នឹងធ្វើឡើង​នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នា​ផ្សារទំនើប អ៉ីអន សែនសុខ ដោយមានការចូលរួមសហការណ៍​ និងបានការគាំទ្រពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរស្សន៍ជាតិកម្ពុជាផងដែរ។

ការជ្រើសរើសនេះ បើកទទួលពាក្យស្នើសុំ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

ចំពោះប្រាក់រង្វាន់​វិញ មានដូចខាងក្រោម៖

  • ជយលាភីឯក ទទួលបានទឹកប្រាក់ ៣០០០ដុល្លារ

  • ជយលាភី លេខ ២ ទទួលបានទឹកប្រាក់ ២០០០ដុល្លារ

  • ជយលាភី លេខ ៣ ទទួលបានទឹកប្រាក់ ១៥០០ដុល្លារ

  • ជយលាភី ​លេខ ៤ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ

  • ជយលាភី លេខ ៥ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ

  • ជយលាភី លេខ ៦ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ

  • ជយលាភី លេខ ៧ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ

ម្ចាស់ជយលាភីទាំង ៧នាក់ ក៏ទទួលបានឱកាសជ្រើសរើសក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧អង្គ របស់កបិលមហាព្រហ្ម សម្រាប់​ចាក់ផ្សាយក្នុងទូរទស្សន៍​ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕

មតិយោបល់