• 2020-03-02 07:22:31
  • ភាពយន្ត

ត្រូវ​ចិត្ត​យុវវ័យ​ទៀត​ហើយ "Music Magic Love” បង្ហាញ​ស្នេហា​របស់​យុវវ័យ​១​​គូ ហើយ​នារី​ជា​អ្នក​ក្រខ្សត់​មក​ពី​ខេត្ត

  • 2020-03-02 07:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ថ្មី​ស្រឡាង​មួយ​ទៀត និយាយ​ពី​ស្នេហា​យុវវ័យ ទើប​បាន​ចេញ​នៅ​ដើម​ឆ្នាំ ២០២០ នេះ គ្រោង​នឹង​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​នៅ​លើ Soyo តែ​មួយ​គត់​ក្នុង​ពេល​ឆាប់​ៗនេះ រឿង​នោះ​មាន​ចំណង​ជើង​ថា "Music Magic Love”។

Music Magic Love បង្ហាញ​ពី​តថភាព​នៃ​វិស័យ​សិល្ប:​ចំរៀង​សម័យ​ដែល​បាន​រៀបរាប់​រឿងរ៉ាវ​របស់​យុវតី​អាយុ ២០ឆ្នាំ​ម្នាក់​ដែល​ឪពុក​ហាមឃាត់​មិន​អោយ​ប្រឡូក​ចូល​ក្នុង​វីថិ​សិល្ប:។ ស្រី​រ័ត្ន ចេញ​ពី​ជន​បទ​មក​រៀន​បន្ត​នៅ​ភ្នំពេញ​ថ្នាក់​មហាវិទ្យាល័យ​ដើម្បី​បំណង និង​ក្តី​ស្រមៃ របស់​នាង​ឪពុក​ម្តាយ​ដែល​ចង់​អោយ​នាង​រៀន​ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក គណនេយ្យ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​នាង​នៅ​តែ​មិន​ភ្លេច​ក្តី​ស្រមៃ​របស់​នាង​ដែរ​ស្រឡាញ់​ខាង​សិល្បៈ។

នេះ​ជា​ភាពយន្ត​ភាគ​ខ្មែរ​រសជាតិ​ថ្មី​បែប​យុវវ័យ ដែល​និយាយ​អំពី​ជីវិត ស្នេហា និង តន្ត្រី ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​ពីរោះ​ៗ​ទាំង​១០​បទ។ ស្រី​រ័ត្ន៖ សំដែង​ដោយ កញ្ញា រ៉េត សារីតា ជាកូនស្រីតែម្នាក់ក្នុងគ្រួសារអ្នកជនបទចូលចិត្តខាងតន្រ្តីមករស់នៅភ្នំពេញដើម្បីរៀនបន្តថ្នាក់មហាវិទ្យាល័យ ដើម្បីបំពេញបំណង និង ក្តី​ស្រមៃ ឪពុក​ម្តាយ របស់​នាង ដែលចង់អោយនាងរៀន ចប់​ថ្នាក់ បរិញ្ញាប័ត្រផ្នែក គណនេយ្យ តែទោះជាយ៉ាងណាក៏នាងនៅតែមិនភ្លេចក្តីស្រមៃរបស់នាងដែរ។

វង្ស សម្តែង​ដោយ ៖ ហ្សេ លាំង (ខាយ) កើត​ក្នុង​ត្រកូល​អ្នកមាន​មិន​ត្រឹម​តែ​ចិត្ត​ល្អ ហើយ​ថែម​ទាំង​សង្ហារ ហើយម៉ត់ចត់ ស្រលាញ់​ខាង​តន្ត្រី​ត្បិត​តែ​មាន​ការ​រារាំង​ពី​គ្រួសារយ៉ាង​ណា​ក្តី ក៏​មិន​អាច​ធ្វើ​អោយ​គេ​បាក់​ទឹក​ចិត្ត​ដែរ។

តើ​ស្នេហា​ពួក​គេ​ទៅ​ជា​យ៉ាង​ណា សាច់​រឿង​ទាក់​ចិត្ត​បែប​ណា​ខ្លះ កុំ​ភ្លេច​សូម​រង់ចាំ​តាម​ដាន​ការ​ផ្សាយ​ផ្ទាល់​ភាគ១ និង ភាគ២ ទំាង​អស់​គ្នា​នៅ​លើ​ហ្វេសប៊ុកផេក​របស់ #Soyo #Smart និង #MusicMagicLove នៅថ្ងៃទី៦ និង ៧ មីនា វេលា​ម៉ោង ៧យប់​ខាង​មុខ​នេះ​ទាំង​អស់​គ្នា

តោះ ឥឡូវ​មក​មើល​ឈុត​ខ្លី​ៗទាំង​អស់​គ្នា​សិន ៖

អត្ថបទ៖ ទារិកា

មតិយោបល់