• 2020-03-03 02:56:12
  • ជីវិតតារា

តោះ...ដឹង​ពី​អាថ៌កំបាំង​ស្នាម​សាក់​ Tik Tok នៅ​លើ​ ក​ សុខ លីន!

  • 2020-03-03 02:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ លីន ដែល​គេ​ឯង​ស្គាល់​ច្រើន​តាម​រយៈ​ភាព​ក្រមិចក្រមើម និង​កាយវិការ​រស់រវើក​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម Tik Tok បាន​វិវត្តន៍​ខ្លួន​យ៉ាង​លឿន​ទៅ​កាន់​ពិភព​សិល្បៈ​ត្រឹមតែ​រយៈ​ពេល​២​ឆ្នាំ។ នាង​ថា Tik Tok នេះ​ហើយ​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​នាងបាន​ដើរ​ម៉ូដ ហើយ​ក្រុមហ៊ុន​នានា​ជួល​ឲ្យ​ជួយ​ផ្សព្វផ្សាយ​លក់​ផលិតផល​របស់គេ​ជា​ហូរហែ។

សុខ លីន និយាយ​ថា រូប​គេ​បាន​ប្រែ​ខ្លួន​ពី​ជាង​អ៊ុតសក់​នៅ​ខេត្ត​កំពង់​ចាម មក​ធ្វើ​ជា​តួ​ឯក​ផ្ទាល់​ខ្លួន​ស្ទើរ​គ្រប់​រឿង ដើម្បី​រក​ចំណូល​តាម​បណ្ដាញ​សង្គម​ដែល​ចំណូល​បច្ចុប្បន្ន​គ្រាន់បើ​ជាង​មុន ហើយ​មាន​គេឯង​ស្គាល់​ច្រើន។ ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​កញ្ញា​ស្រឡាញ់​Tik Tok កាន់​តែ​ខ្លាំង រហូត​ដល់​កញ្ញា​សម្រេច​ចាក់​សាក់​Tik Tok នៅ​លើ​ក​ខាង​ស្ដាំ​ទៀត​ផង។

សុខ លីន អាច​រាប់​បាន​ថា​ជា​ពន្លក​តារា​ដែល​មាន​ជំនាញ​ច្រើន​រាប់​ទាំង​កាយវិការ​កំប្លែង ដើរ​ម៉ូត និង​ច្រៀង។ កញ្ញា​ថា រូប​នាង​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​អាជីព តែ​កញ្ញា​មិន​សូវ​បាន​សម្ដី ម្យ៉ាង​សមត្ថភាព​ច្រៀង​របស់​កញ្ញា​មិន​ទាន់​ទៅ​រួច​នៅ​ឡើយ ទើប​នាង​ឆ្លៀត​ពេល​រកស៊ី​ផ្ទាល់​ខ្លួន​ផង និង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​គេ​ផង តែ​ក៏​មិន​ភ្លេច​ប្រឡូក​ក្នុង​សិល្បៈ​បណ្ដើៗ​ដែរ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់