• 2020-03-04 02:55:34
  • ព័ត៌មាន

BamBam ពញ្ញាក់ហ្វេនមិនស្ទើរពេល​ចេញស្ទីលសក់កាត់ខ្លី លាបពណ៌សស្គុះ

  • 2020-03-04 02:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​គាំទ្រ​ GOT7 មួយ​ចំនួន​ប្រហែល​ជា​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ខ្លាំង​ទេ​ ពេល​និយាយ​ដល់​ BamBam ដែល​តែង​មាន​ស្ទីល​ថ្មី​ប្លែក​ជានិច្ច​ ប៉ុន្តែ​ពេល​ឃើញ​ការប្ដូរ​ម៉ូដសក់ថ្មី​របស់​លោក​ ម្នាក់ៗកាន់​តែ​ពេញ​ចិត្ត​ថែម​មួយ​កម្រិត។

កាល​ពី​ថ្ងៃ​ទី ០៣ ខែមីនា វិបសាយ​ និង​ជាគណនីសង្គមផ្លូវការ​ Sanook បាន​បង្ហាញ​វីដេអូឃ្លីប​របស់​ BamBam ស្របពេល​ដែល​លោក​ត្រូវ​ជាប់​ឈ្មោះ​ប្រកួត​យក​ពាន​ពីកម្មវិធី​ JMTA 2020 Social Superstar។ ពេល​នោះ​ហើយ​ដែល​អ្នក​គាំទ្រ​ភ្ញាក់​នឹង​មុខមាត់​ស្រស់សង្ហា​ប្លែក​មួយ​បែប​ទៀត​របស់ BamBam ពេល​កាត់​សក់ និង​ប្ដូរ​ទៅជា​ពណ៌ស​បែប​នេះ។

តាមពិត​ទៅ​វា​មិន​មែន​ជា​លើក​ទី ១​ទេ​ដែល​ Ahgase (អ្នក​គាំទ្រ GOT7) ឃើញ​ BamBam លាបសក់​ពណ៌​ស​នេះ​ ប៉ុន្តែ​វា​ជា​លើក​ទី១ ដែលលោក​សារ៉េសក់ម៉ូដប្លែកមិនដែល​សាកពីមុន។ មួយវិញ​ទៀត​ ដោយសារ​សម្រស់​ថ្មី​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​ Hashtag #BamBam ជាប់​ Trending ពេញពិភពលោកកាលពីម្សិលមិញ៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់