• 2020-03-11 02:33:34
  • ព័ត៌មាន

សម្រេចហើយ! BIGBANG ព្រម​បន្តកុងត្រារួមរស់ជាមួយ YG បន្តទៀត

  • 2020-03-11 02:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ YG បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា​ ក្រុម​ចម្រៀង​ BIGBANG នឹង​បន្ត​កុងត្រា​របស់​ពួកគេ ​ជាមួយ​ផលិតកម្ម​ជា​ថ្មី​ ដោយ​ក្នុង​នោះ​ទាំង​ G-Dragon, T.O.P, Taeyang និង​ Daesung សម្រេច​ច្បាស់​លាស់ថា​ត្រូវ​រួម​សុខទុក្ខជាមួយ​គ្នា​ជាក្រុម និង​ផលិតកម្ម​បន្តទៀត។

គិត​ដល់​ឆ្នាំ ២០២០​នេះ​ BIGBANG នៅ​ជាមួយ​ YG រយៈពេល​ ១៥ឆ្នាំ​ហើយ។ សមាជិក​ទាំង​អស់​បាន​ចំណាយ​ពេល​ហ្វឹកហាត់​ជាមួយគ្នា តាំង​តែ​ផលិតកម្ម​នេះ​នៅ​ជា​ក្រុមហ៊ុន​តូច​ម្ល៉េះ។ BIGBANG បាន​បង្ហាញ​មុខ​ជាក្រុម​រួមគ្នា​តាំង​ពី​ឆ្នាំ ២០០៦ ហើយ​ចាប់​ផ្ដើមទទួល​បាន​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយ​អាច​និយាយ​បាន​ថា​ក្រុម​នេះ​ គឺ​ជា​គ្រាប់ពេជ្យ​របស់​ YG ដែល​ស្ទួយ​ផលិតកម្ម​រហូត​មាន​មុខ​មាត់​ខ្លាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ។

ងាក​ទៅ​ដើមឆ្នាំ​នេះ​ ទីផ្សារ​ភាគ​ហ៊ុន​ក្នុង​ប្រទេស​កូរ៉េ​បាន​ទស្សន៍ទាយ​ថា​ ភាគហ៊ុន​របស់ YG អាច​ឡើង​ ឬ​ចុះ​អាស្រ័យ​ទៅ​លើ ថា​តើ​ BIGBANG សម្រេច​នៅ​បន្ត​ ឬ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម។ ប៉ុន្តែ​ពេល​នេះ​លទ្ធផល​ចេញ​ហើយ​ថា​ក្រុម​នេះ​នឹង​បន្ត​វាសនាជាមួយ​ផលិតកម្ម​ ដូចនេះ​ភាគ​ហ៊ុន​របស់​ពួកគេ​អាច​នឹង​មាន​សុវត្ថិភាព​នៅ​ឆ្នាំ​នេះ។

សម្រាប់ YG ក៏​បាន​លើក​ឡើង​ដែរ​ថា​ ពួកគេ​នឹង​បន្ត​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ BIGBANG សម្រាប់​ការ​ចេញ​បទ​ថ្មីៗ​នៅ​ពេល​ខាង​មុខ​ ទោះ​បី​មាន​សមាជិក​សល់ ៤នាក់ក៏ដោយ។ ជាមួយគ្នា​នោះ​ គ្រាន់​តែ​សមាជិក​វិល​ពី​បំពេញ​កាតព្វកិច្ច​ក្នុង​ជួរ​ទាហាន​ចប់​ ពួកគេ​គ្រោង​នឹង​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ Caochella 2020 នៅ​ខែមេសា។ ប៉ុន្តែ​ដោយសារ​មេរោគ​ឆ្លង​ COVID-19 នៅ​អុកឡុក​សាហាវ​បេក​ ទើប​កម្មវិធី​ត្រូវ​ពន្យារ​ដល់​ខែតុលា​វិញ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់