• 2020-03-12 09:51:26
  • ព័ត៌មាន

សង្ស័យ​លាភ​ធំ​ហើយ ទ្រី ដាណា ប្រកាស​រក​ជាង​គំនូរ​ដែល​គូរ​រូប​ខ្លួន​បាន​ស្អាត​បំផុត

  • 2020-03-12 09:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៅកែ​ហាង​ពេជ្រ​ល្បី​ឈ្មោះ​មួយ​នៅ​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​នូវ​ផលិតផល​សម្អាង​ម៉ាក N N P គឺ​អ្នកនាង ទ្រី ណា ប្រកាស​រក​ជាង​គំនូរ​ម្នាក់​ដែល​បាន​គូរ​រូប​អ្នកនាង​យ៉ាង​វិចិត្រ ដើម្បី​ផ្ដល់​កាដូ។

ទស្សនិកជន​ភាគ​បាន​ស្គាល់ ទ្រី ដាណា តាម​រយៈ​សកម្មភាព​ច្រៀង ឡាយ​លក់​ពេជ្រ និង​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​ទៀត។ គេ​ជឿ​ថា ការ​ប្រកាស​របស់​អ្នក​នាង នៅ​ពេល​នេះ​អាច​ជា​លាភ​ធំ​សម្រាប់​ម្ចាស់​គំនូរ​ក្នុង​ការ​ទទួល​វត្ថុ​អនុស្សាវរីយ៍ ឬ​ប្រាក់​រង្វាន់​ពី​នាង ព្រោះ​គេ​សង្កេត​ឃើញ​ថា ទ្រី ដាណា គឺ​ជា​មនុស្ស​ដៃ​ទូលាយ ចូល​ចិត្ត​ធ្វើ​បុណ្យ ហើយ​តែងតែ​ឲ្យ​តម្លៃ​ការងារ​គ្រប់​ប្រភេទ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ ទ្រី ដាណា ផ្ទាល់​បាន​បង្ហោះ​រូប​គំនូរ​មួយ​មួយ​សន្លឹក​ដែល​ជា​រូប​របស់​អ្នកនាង​មាន​ពាក់​ពេជ្រ និង​បួង​សក់​ឡើង​លើ​យ៉ាង​ស្រស់​សោភា អម​ដោយ​ពាក្យ​ពេចន៍​កោតសរសើរ​ពី​នាង។ នៅ​ក្នុង​សារ​នោះ​ក៏​បាន​ស្នើ​ឲ្យ​ម្ចាស់​គំនូរ​ទាក់ទង​មក​អ្នក​នាង​ផ្ទាល់ ដើម្បី​ទទួល​រង្វាន់។

ម្ចាស់​គណនីយ​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា Won smile Lee បាន​បង្ហោះ​គំនូរ​ដែល​ជា​រូប​របស់​អ្នកនាង ទ្រី ដាណា ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណៈជន។

តាម​រយៈ​ហ្វេសប៊ុក​នេះ គេ​ស្គាល់​ថា ម្ចាស់​គំនូរ​មាន​វ័យ​ក្មេង តែ​មាន​ទឹក​ដៃ​ល្អ​ឯក ដោយ​បាន​គូរ​រូប​អ្នក​ល្បី​ៗ​ជា​ច្រើន​ដូច​ជា៖ លោក ស៊ីន ស៊ីសាមុត អ្នកនាង អម្ពរ ទេវី ម្ចាស់​កវី​ស្ទឹង​សង្កែ លោក គង្គ ប៊ុនឈឿន អ្នក​នាង ទូច ស៊ុននិច្ច និង​រូប​របស់​លោក​វេជ្ជបណ្ឌិត Beat Richner ជាដើម៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់