• 2020-03-13 07:40:22
  • ព័ត៌មាន

Taeyeon ចេញ​ទម្លាយ​អារម្មណ៍ពិត​លើក​ដំបូង​ ក្រោយ​ឪពុក​លាចាកលោកថ្មីៗ​នេះ

  • 2020-03-13 07:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taeyeon មេក្រុម​ Girls Generation បាន​បង្ហោះ​សារ​មួយ​នៅ​លើ​គណនី Instagram របស់​នាង​ បង្ហាញ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំងអស់​ ពី​មរណភាព​របស់​ឪពុកជាទី​គោរព ដែល​បាន​ឃ្លាត​ឆ្ងាយ​ទៅ ទី​សែន​ឆ្ងាយ​ចំ​ថ្ងៃ​ខួប​កំណើត​របស់​នាងដែល​ជា​កូន។

រូបដែល​ Taeyeon​ បង្ហោះលើ Instagram ថ្ងៃនេះ

នេះ​ជា​លើក​ដំបូង​បង្អស់​ដែល​នាង​បង្ហោះ​រូប​លើបណ្ដាញ​សង្គម​ ចាប់​តាំង​ពី​ឪពុក​របស់​នាង​ទទួល​មរណភាព។ រូបដែល​បង្ហោះ​នោះ​ ជា​រូប​នាង​ជាមួយ​នឹង​ឪពុកម្ដាយ​ បង្ហាញ​ពី​ពេល​វេលា​ដ៏​មាន​សុភមង្គល។ នាង​ក៏​មាន​ភ្ជាប់​ជាមួយ​សារ​ដ៏វែង​នោះ នាង​បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​ដែល​ដែល​នាង​បាន​ទទួល​ទាំង​រឿង​រីករាយ​ គឺ​ចំ​ថ្ងៃ​កំណើត​របស់នាង​ និង​ទាំង​រឿង​សោកសៅ ទាក់ទង​នឹង​មរណភាព​ឪពុក។

«ខ្ញុំ​ចង់ឱកាស​នេះ​បង្ហាញ​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​អ្នក​ទាំងអស់គ្នា​ ដែល​ផ្ញើ​សារ​ជា​ច្រើន​មក​កាន់​ខ្ញុំ​ ទាំង​សារ​អបអរ​សាទរ​ (សម្រាប់​ថ្ងៃខួបកំណើត) និង​លួងលោម​ខ្ញុំ (សម្រាប់​ការ​បាត់​បង់​ឪពុក​ជាទីស្រឡាញ់) ចំ​ថ្ងៃ​តែមួយ​គឺថ្ងៃទី ០៩ ខែមីនា​ ឆ្នាំ ២០២០។

មនុស្ស​ជា​ច្រើន​ បាន​មក​ឱប​ និង​ផ្ដល់​ភាព​កក់ក្ដៅ​ និង​លួង​លោម​ខ្ញុំ។ ជាមួយ​នឹង​ក្ដី​ស្រឡាញ់​ និង​ការ​មើល​ថែ​ទាំង​នេះ​ ខ្ញុំ​នឹង​បន្ត​រស់​នៅ​ឲ្យ​ល្អជាទី​បំផុត។

សម្រាប់​អ្នក​ដែល​មក​សួរ​សុខទុក្ខ​ខ្ញុំ​ភ្លាមៗ ក៏​ដូចជា​អ្នក​ដែលសួរ​សុខទុក្ខ​ពីចំងាយ​... ខ្ញុំ​ចង់​សុំ​ការ​យោគយល់​ និង​អភ័យទោសពី​អ្នក​ទាំងអស់​ ដែល​ខ្ញុំ​មិន​អាច​ឆ្លើយ​តប​ និង​អរគុណ​ផ្ទាល់​ដល់​អ្នក​ទាំងអស់​គ្នាម្ដង​ម្នាក់។ទាំង​គ្រួសារ​ និង​ខ្ញុំ​ខ្លួន​ឯង​ ថ្ងៃ​ទី ០៩ ខែមីនា ជា​ថ្ងៃ​ដែល​យើង​មិន​អាច​បំភ្លេច​បាន​ដាច់​ខាត។

ឪពុក​របស់​ខ្ញុំ​ តែង​នៅ​ជិត​ខ្ញុំ​គ្រប់ពេល​ជានិច្ច តាំងតែ​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំចាប់​ផ្ដើម​អាជីព​ចម្រៀង​ ស្រប​ពេល​ខ្ញុំ​នៅ​ជា​ក្មេង​នៅ​ឡើយ។ គាត់​តែង​បញ្ឆេះ​ម៉ាស៊ីន​ឡាន​ចាំ មុន​ពេល​ខ្ញុំ​ចូល​ឡាន​ទៅ​ទៀត ហើយ​គាត់​តែង​តែ​បង្រៀនកូន​ឲ្យ​ចេះ​​ផ្លាស់​ប្ដូរ​រហូត។ សូម្បី​ពេល​នេះ​ ខ្ញុំ​នៅ​តែ​ច្បាស់​ក្នុង​ចិត្ត​ដូច​មុន​ថា​ គាត់​ឈាន​ទៅ​មុខ​មួយ​ជំហានទៅមុខ មុន​យើង​ទៀត​ហើយ។ ខ្ញុំ​ជឿ​ថា​ គាត់​នឹង​មើល​ថែការពារ​យើង​ទាំងអស់​ ពី​ទី​ដ៏​ស្ងប់​សុខ។

ជាចុង​បញ្ចប់​ ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​ចំពោះ​គ្រប់​គ្នា​ ដែល​បាន​បារម្ភ​ពី​ពួកយើង​ និង​តែង​ព្យាយាម​ធ្វើអ្វី​គ្រប់យ៉ាង​សម្រាប់​យើង! មួយ​ទៀត​ លោក​ប៉ា​ Taeyeon ស្រឡាញ់​ប៉ា​ខ្លាំង​ណាស់៕»

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់