• 2020-03-14 07:58:48
  • ព័ត៌មាន

ដល់​បាត់ ម៉ូលីកា បោក​កូន​ជ្រូកដី​ដ៏​ធំ​មួយ គ្រាន់​តែ​លុយ​កប់​ខ្លួន​បាន!

  • 2020-03-14 07:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ខែ​មុន ជីជី បាន​បើក​កូន​ជ្រូក​សន្សំ​លុយ​របស់​លោក បាន​លុយ​រាប់​លាន ឥឡូវ​នេះ​ទៀត អតីត​តារាចម្រៀង​ផលិតកម្ម រ៉ក់ អ្នក​នាង ម៉ូលីកា ក៏​បាន​បោក​កូន​ជ្រូក​សន្សំ​លុយ​របស់​នាង​ដ៏​ធំ​មួយ​ដែរ បាន​លុយ​សន្ធឹក​សន្ទាប់​តែ​ម្ដង។

ម៉ូលីកា មិន​បាន​បង្ហើប​ទេ​ថា កូន​ជ្រូក​ដី​នេះ នាង​ដាក់​សន្សំ​តាំង​ពី​ពេល​ណា ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​បើក​ភ្នែក​ធំ​ៗ​នោះ គឺ​ថា តារា​ស្រី​រូប​នេះ សន្សំ​លុយ​បាន​ច្រើន​សម្បើម​ណាស់។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត តារា​ស្រី​វិវត្ត​ខ្លួន​មក​ជា​អ្នក​លក់​ផលិតផល​ថែ​រក្សា​សម្ផស្ស​នេះ ញាត់​លុយ​ភាគ​ច្រើន​បំផុត ជា​លុយ​ខ្មែរ។

ម៉ូលីកា បញ្ជាក់​ថា នាង​ចូល​ចិត្ត​លុយ​រៀល ឬ​លុយ​ខ្មែរ​យើង​ណាស់ ដូច្នេះ​ហើយ ទើប​នាង​ញាត់​សន្សំ​តែ​លុយ​ខ្មែរ​ប៉ុណ្ណោះ ដោយ​មាន​លុយ ១០០​ដុល្លារ​អាមេរិក​តែ​ប៉ុន្មាន​សន្លឹក​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ សុទ្ធ​ជា​លុយ​ក្រដាស់ ៥ម៉ឺន​រៀល។ "ខ្ញុំ​ចូល​ចិត្ត​លុយ​ខ្មែរ​ណាស់ អីចឹង​ហើយ បាន​ខ្ញុំ​ញាត់​លុយ​ខ្មែរ ឃើញ​ទេ​សុទ្ធ​ក្រដាស ៥ម៉ឺន ១ដុំ​ៗ មិន​មែន​មាន​តែ​១​សន្លឹក​ទេ គឺ​២-៣សន្លឹក"។

មិន​ដឹង​ថា លុយ​១​កូន​ជ្រូក​ដី​នេះ មាន​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រិយមិត្ត​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា អាច​មាន​ចំនួន​ដល់​​ខ្ទង់​រយលាន​រៀល​ផង​ក៏​មិន​ដឹង។ តោះ...ឥឡូវ​មើល ហើយ​ប៉ាន់​ស្មាន​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់