• 2020-03-16 08:43:46
  • ព័ត៌មាន

ក្រោយ​ធ្វើ​តេស្ត តួ​ស្រី​រឿង​ "007" ត្រូវគេ​រក​ឃើញ​ថា​ផ្ទុកមេរោគ COVID-19

  • 2020-03-16 08:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ជា​តារា​ម៉ូដែល​ដែល​មាន​ប្រភព​កំណើត​មក​ពី​ប្រទេស​អ៊ុយក្រែន Olga Kurylenko បាន​ទម្លាយ​ដំណឹង​បន្ទាន់​មួយ​ថា​ ពេល​នេះ​នាង​កំពុង​មាន​ផ្ទុក​មេរោគ​ COVID-19។

តារា​ស្រី​រូប​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ និង​ព្រួយបារម្ភ​ជា​ខ្លាំង​ពេល​នាង​ ទម្លាយលទ្ធផល​ក្រោយ​ធ្វើ​តេស្ត​ ថា​ពិត​ជា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា កាល​ពី​ថ្ងៃអាទិត្យ​ លើ​គណនី​ Instagram ផ្តាល់​ខ្លួន។

ក្រៅ​ពី​ប្រាប់​ខ្លួន​ឆ្លង​វីរុស​នេះ​ Kurylenko​ ក៏​បាន​ប្រាប់​ទៀត​ថា នាង​ធ្លាក់​ខ្លួន​ឈឺ​ជិត​មួយ​សប្ដាហ៍​ហើយ​ ក៏ដូចជា​​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​មិនទៅ​ណា​ទាំងអស់​ ក្រោយ​ដឹង​ថា​មាន​ជំងឺ​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​អ្នក​គាំទ្រ​ទាំងអស់​ ឲ្យ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់៕

ប្រភព៖ Economic Times ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់