• 2020-03-17 02:57:11
  • ព័ត៌មាន

តារានាំសំណាងមែន! BamBam ធ្វើ​ឲ្យ​អ្នក​គាំទ្រត្រូវ​ឆ្នោត​ឡើងផ្អើលពេញ​ថៃ

  • 2020-03-17 02:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ជា​តារា​នាំ​សំណាង​មែន​ ក្រៅ​នាំភាព​សប្បាយ​រីករាយ​ជាមួយ​ស្នាមញញឹម​ និង​សមត្ថភាព​សម្ដែង​គ្រប់យ៉ាង​ ព្រមទាំង​មាន​ចរិត​គួរ​ឲ្យ​ស្រឡាញ់​ BamBam ក៏​ជា​តារា​ម្នាក់​ដែល​អាច​ឲ្យ​អ្នក​គាំទ្រ​មាន​ឱកាស​ត្រូវ​ឆ្នោត​ផងដែរ។

ប្រហែល​ជា​ ១​សប្ដាហ៍​កន្លងទៅ​ BamBam បាន​បង្ហោះឃ្លីប​វីដេអូ​មួយ​លេង​កម្សាន្ត​ តាម​រយៈ App សួរ​អាយុ ហើយ​បង្ហោះ​លើ Instagram។ Post មួយ​នោះ​ពិត​ជា​ផ្ដល់​នូវ​អារម្មណ៍​រីករាយ​ដល់​ Ahgase (អ្នក​គាំទ្រ​ GOT7) ណាស់។ ស្របពេល​អ្នក​គ្រប់គ្នា​រីករាយ​នឹង​វីដេអូ​នោះ​ អ្នក​គាំទ្រជនជាតិ​ថៃ​​ម្នាក់រឹត​តែ​មាន​រឿង​សប្បាយ​ចិត្ត​ខ្លាំង​ជាងគេ ដោយសារ​សម្រេច​ផ្សងសំណាង​ យក​លេខអាយុ​ដែល​ BamBam បញ្ជាក់​ក្នុង​ Caption ថា​ «ខ្ញុំគិត​ថា​មុខខ្ញុំ​ដូច​អាយុ ៤៦» នោះ​ទៅ​ចាក់​ឆ្នោត។ ជាលទ្ធផល​អ្នក គាំទ្រ​រូប​នោះ​ក៏​បាន​ត្រូវ​ឆ្នោត​ នាំឲ្យ​មាន​រឿង​ភ្ញាក់ផ្អើល​ពេញ​ប្រទេសថៃ។

ព័ត៌មាន​នេះ​ ពិត​ជា​ប្រមូល​បាន​ចំណាប់អារម្មណ៍​ខ្លាំង​បំផុត​ ដោយសារ​នេះ​មិន​មែន​ជា​លើក​ទី១ទេ ដែល​មាន​រឿង​ចៃដន្យ​កើតឡើង​បែប​នេះ​ ព្រោះ​កាល​ពី ពេល​កន្លងទៅ BamBam ក៏​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ត្រូវ​ឆ្នោត​បែប​នេះ​ដែរ៕ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់