• 2020-03-18 06:25:52
  • ព័ត៌មាន

មនុស្សជា​ច្រើន​បុកទៅមើល​ការប្រគំតន្ត្រីរាប់ពាន់នាក់ គ្មានរអានឹង​ COVID-19 បន្តិចសោះ

  • 2020-03-18 06:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ពិភពលោក​ ស្ទើរ​តែ​ទាំង​មូល​កំពុង​ព្រួយបារម្ភ​នឹង​ការ​ឆ្លង​រាត​ត្បាត​យ៉ាង​សាហាវ​របស់ COVID-19 ប៉ុន្តែងាក​ទៅ​រដ្ឋធានី Cardiff ចក្រភពអង់គ្លេសឯណោះ​វិញ ​ស្រាប់​តែមាន​ការ​ប្រគំតន្ត្រី​មួយ របស់​ក្រុម​តន្ត្រី Rock អង់គ្លេស Stereophonics ដោយ​មាន​អ្នក​ចូលរួម​ទស្សនា​រាប់​ពាន់​នាក់​ ទោះ​បី​មាន​ការ​ស្នើរ​ឲ្យ​លុប​ចោល​កម្មវិធី​នេះ​ក៏ដោយ។

ជាមួយ​នឹង​ចំនួន​ករណី​នៃ​ការ​អ្នក​ឆ្លង​ COVID-19 កើន​ឡើង​ច្រើនខ្លាំង ប៉ុន្តែ​ក្រុម​តន្ត្រី​នេះនៅ​តែ​បន្ត​ ហើយ​អ្នក​គាំទ្រ​នៅ​តែ​​ចូលរួម​ ដោយ​មិន​គិត​ពី​សុវត្ថិភាព​របស់​ខ្លួន ដែល​អាច​នឹង​ឆ្លង​មេរោគ​នេះ​ងាយបំផុត។

ដោយឡែក​ សម្រាប់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ ពិសេស​ជនជាតិ​ចិន​ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ឬ​ហួសចិត្ត​ខ្លាំងចំពោះ​ក្រុម​តន្ត្រី​នេះ​ ដែល​បន្ត​ការ​ប្រគំតន្ត្រី​ ហើយ​ប្រការ​នេះ​ពិត​ជា​បង្ក​នូវ​គ្រោះ​ថ្នាក់​ដល់​អ្នកគាំទ្រ៕

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់