- 2020-03-20 07:15:00
- ព័ត៌មាន
ប្រពៃណាស់ តារាចម្រៀង មាស សុខសោភា ចេញមុខលើកទឹកចិត្តបងប្អូនខ្មែរឥស្លាមដោយចំហ
- 2020-03-20 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពៃណាស់ តារាចម្រៀង មាស សុខសោភា ចេញមុខលើកទឹកចិត្តបងប្អូនខ្មែរឥស្លាមដោយចំហ
ចន្លោះមិនឃើញ
តារាចម្រៀងផលិតកម្មថោន មាស សុខសោភា នៅថ្ងៃនេះ បានចេញមុខយ៉ាងចំហជួយលើកទឹកចិត្តបងប្អូនខ្មែរអ៊ីស្លាម បន្ទាប់ពីថ្មីៗនេះ មានការជជែកច្រើនពីបញ្ហាបងប្អូនខាងលើបានថ្លោះធ្លោយឆ្លងជំងឺរលាកសួតថ្មី Covid-19។
បងប្អូនខ្មែរអ៊ីស្លាម ៦នាក់ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានអំពី Covid-19 កាលពីដើមសប្ដាហ៍នេះ ក្រោយពួកគេបានទៅជួបជុំក្នុងពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ បញ្ហានេះ មានមតិខ្លះបានលើកឡើងដោយបង្កប់នូវការរើសអើង ដោយក្នុងនោះមានទាំងការប្រមាថដល់ជំងឺថែមទៀត រហូតដល់បងប្អូនខ្មែរឥស្លាមម្នាក់ក្នុងចំណោមនោះ បានចេញវីដេអូប្រតិកម្មចំពោះអ្វីដែលកើតមានចំពោះពួកខ្លួនថែមទៀត។
ប៉ុន្តែប៉ុន្តែមហាជនមួយចំនួន ក៏បានបង្ហាញពីការអាណិតអាសូរ និងលើកឡើងថា ខ្មែរឥស្លាម ក៏ជាខ្មែរដែរ។ ជុំវិញបញ្ហាខាងលើ មាស សុខសោភា នៅថ្ងៃនេះ គេឃើញទៅដល់សហគមន៍បងប្អូនខ្មែរឥស្លាមមួយ ហើយបានថតរូបបង្ហោះលើ IG នាងជាច្រើន។ សោភា លើកឡើងក្នុងន័យថា នៅក្រោមមេឃតែមួយជាមួយគ្នា គ្រប់គ្នាគួរតែទទួលបានការផ្ដល់កម្លាំងចិត្តក្នុងកាលៈទេសៈដ៏លំបាកបែបនេះ មិនមែនជាការរើសអើងនោះទេ។ ដូច្នេះហើយ នាងពិតជាមានការសោកស្ដាយចំពោះរឿងដែលកើតឡើងចំពោះបងប្អូនខ្មែរឥស្លាមទាំងប៉ុន្មានរូបនោះ។
"នាងខ្ញុំពិតជាសោកស្តាយនៅពេលដែលបានឃើញព័ត៌មានទាក់ទងទៅនឹងបងប្អូនខ្មែរឥស្លាមដែលកំពុងរងគ្រោះដោយសារ covid-19 ហើយនាងខ្ញុំជឿជាក់ថា អ្វីដែលពួកគាត់ត្រូវការនៅពេលនេះ គឺកម្លាំងចិត្តមិនមែនជាការស្តីបន្ទោស ឬការរើសអើងនោះទេ"។ សោភា ថ្លែង។
ដូច្នេះហើយ មាស សុខសោភា បន្តថា នាងសូមចូលរួមជាកម្លាំងចិត្តដល់បងប្អូនដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូន ខ្មែរឥស្លាម និងស្នើបងប្អូនជនរួមជាតិទាំងចូលរួមទប់ស្កាត់ជំងឺដ៏សាហាវមួយនេះ។ "សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរដើម្បីបញ្ចប់ការរីករាលដាលនេះ។ ដោយក្តីស្រលាញ់ពីនាងខ្ញុំ មាស សុខសោភា"៕