• 2020-03-23 02:21:14
  • ព័ត៌មាន

គួរ​លើក​ទឹក​ចិត្ត​ហើយៗ សិល្បករ​ល្បី​ៗ​កម្ពុជា​ច្រើន​រូបណាស់ រួម​គ្នា​ទប់​មេរោគ​រលាក​សួត​ថ្មី Covid-19

  • 2020-03-23 02:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​កម្ពុជា​ល្បី​ៗ​ជា​ច្រើន​រូប បាន​ស្រាក់​ដៃ​គ្នា​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​ទប់ទល់​នឹង​មេរោគ​រលាក​សួត​ថ្មី Covid-19 ដោយ​ពួក​គេ​បាន​ចូល​រួម​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ផ្ដល់​ជូន​ទៅ​មូលនិធិ​សម្រាប់​ទប់​ទល់​នឹង Covid-19។

សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នៅ​ថ្ងៃ​ទី ២០មីនា ២០២០ សម្រាប់​ជំនួយ​សប្បុរសធម៌​ពី​សប្បុរសជន​នានា ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ទទួល​ព្រះរាជ​អំណោយ​ពី​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ខ្មែរ នរោត្តម សីហមុនី នូវ​ថវិកា​ចំនួន ៣០ម៉ឺន​ដុល្លារ​អាមេរិក ដែល​ព្រះរាជទ្រព្យ​ផ្ទាល់​ព្រះអង្គ។ ទទួល​ព្រះរាជទាន​នេះ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ឈាន​ទៅ​ថ្លែង​អំណរគុណ​ទុក​ជា​មុន​សម្រាប់​ការ​ចូល​រួម​របស់​សប្បុរសជន​នានា។

ក្រោយ​មក​មូលនិធិ​សិល្បករ​មួយ​ក៏​បាន​កើត​ឡើង។ តាម​រយៈ​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម បាន​ទទួល​ការ​បរិច្ចាគ​របស់​សិល្បករ​ខ្មែរ​ជា​ច្រើន​រូប ក្នុង​នោះ​គេ​ឃើញ​មាន​ដូច​ជា លោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា ឆាយ វីរៈយុទ្ធ ខាន់ ជេមស៍ ហេង ពិទូ នី រតនា ជា​ដើម​បាន​ប្រើ​ប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​ទប់​ទល់​នឹង​ការ​រីក​រាល​ដាល Covid-19។

តាម​បញ្ជី​បឋម​អំពី​តួលេខ​សិល្បករ និង​សប្បុរសជន​ចូល​រួម​បរិច្ចាគ​ថវិកា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៣ មីនា ២០២០​នេះ៖

មូលនិធិ​សិល្បករ​កូវីដ-១៩ តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន:

១ លោក ហេង ឡុង និង ចន ច័ន្ទ​លក្ខិណា ១,០០០ដុល្លារ

២ លោក ព្រាប សុវត្ថិ និង​ក្រុម​គ្រួសារ ១,០០០ដុល្លារ

៣ អ្នកនាង ឱក សុគន្ធ​កញ្ញា និងស្វាមី ១,០០០ដុល្លារ

៤ អ្នកនាង ពេជ្រ សោភា ១,០០០ដុល្លារ

៥ អ្នកនាង អេនជី និងស្វាមី ១,០០០ដុល្លារ

៦ ឧកញ៉ា ហ៊ួត ជា ១,២៥០ដុល្លារ

៧ កញ្ញា អុឹង អុីលី ១,០១៩ដុល្លារ

៨ អ្នកនាង ម៉ូលីកា និងស្វាមី ១,៥០០ដុល្លារ

៩ លោក ខេមរៈ សិរីមន្ត និងភរិយា ៥០០ដុល្លារ

១០ កញ្ញា ឌួង ហ្សូរីដា ៥០០ដុល្លារ

១១ អ្នកនាង សួស វីសា និងស្វាមី ៥០០ដុល្លារ

១២ លោក ហេរ៉ូ ៥០០ដុល្លារ

១៣ លោក មាន សំអុល ៥០០ដុល្លារ

១៤ លោក ខាន់ ជេមស៍ ៣០០ដុល្លារ

១៥ លោក ឆាយ វីរៈយុទ្ធ និង​ភរិយា ២៥០ដុល្លារ

១៦ លោក ហេង ពិទូ ២៥០ដុល្លារ

១៧ លោក នី រតនា និង​ភរិយា ២៥០ដុល្លារ

១៨ នាយ កុយ ១០០ដុល្លារ

១៩ នាយ ក្រឹម និង​ភរិយា ១០០ដុល្លារ

២០ លោក អៀង ស៊ីធុល ១០០ដុល្លារ

២១ នាយ ពែកមី ១០០ដុល្លារ

២២ លោក ខេម ១០០ដុល្លារ

២៣ កញ្ញា ពៅ លីដា និង ពៅ ពិសិដ្ឋ ១០០ដុល្លារ

២៤ អ្នកនាង ប៉េងប៉ោង និង​ស្វាមី ១០០ដុល្លារ

២៥ នាយ ចឺម ១០០ដុល្លារ

២៦ កញ្ញា ថន លក្ខិណា ១០០ដុល្លារ

២៧ កញ្ញា មាស សុវណ្ណ​រតនា ១០០ដុល្លារ

២៨ លោក ប៊ុន ថេង (អាដាម) ១០០ដុល្លារ

២៩ លោក ចាន់ មករា និង អ្នកនាង ដេននី ក្វាន់ ១០០ដុល្លារ

៣០ ហង្ស ម៉ារីនី និង​ក្រុម​គ្រួសារ ១០០ដុល្លារ

៣១ កញ្ញា រតនៈ ពិសី ១០០ដុល្លារ

៣២ កញ្ញា ឈិន សុធារី ១០០ដុល្លារ

៣៣ កញ្ញា សម ម៉ាណា ១០០ដុល្លារ

៣៤ កញ្ញា សុវត្ថិឌី ធារីកា ១០០ដុល្លារ

៣៥ លោក ប៊ុន ស័ក្តិ ១០០ដុល្លារ

៣៦ លោក ជឿន សារិន្ទ និងអ្នកស្រី រ៉េត ចន្រ្ទា ១០០ដុល្លារ

៣៧ លោក ថុង រិទ្ធ និងអ្នកនាង លន់ ចាន់នី ១០០ដុល្លារ

៣៨ លោក អុល សុខុម (ទូរទស្សន៍បាយន្ត) ១០០ដុល្លារ

៣៩ លោក ហុក ឆាយ (តំណាងក្រុមហ៊ុនVIDVIE) ១០០ដុល្លារ

៤០ លោក ម៉ៃ សុគន្ធ ៦១ដុល្លារ

៤១ លោក យ៉ែម សំអូន ៥០ដុល្លារ

៤២ លោក សែម សង្វាត ៥០ដុល្លារ

៤៣ លោក ជា វណ្ណារិទ្ធ និងភរិយា ៥០ដុល្លារ

៤៤ អ្នកនាង ទូច ស្រីលក្ខ ៥០ដុល្លារ

៤៥ អ្នកនាង អ៊ុន អាលីយ៉ា និងស្វាមី ៥០ដុល្លារ

៤៦ លោក K01 ៥០ដុល្លារ

៤៧ កញ្ញា ញ៉ែម វណ្ណស៊ី (ស៊ីស៊ី) ៣០ដុល្លារ

៤៨ កញ្ញា ចំរើន ចរិយា ២៥ដុល្លារ

៤៩ លោក ជុន សុធី និងភរិយា ២៥ដុល្លារ

៥០ កញ្ញា ខៀវ ដាឡិច ២៥ដុល្លារ

៥១ លោក ចាន់ មករា ២០ដុល្លារ

៥២ កញ្ញា ច័ន្ទ កាន់ ២០ដុល្លារ

៥៣ លោក រឿង បូរ៉ា (ទិន) ២០ដុល្លារ

៥៤ អ្នកនាង សាក់ សាកេតមយូរ៉ា ២០ដុល្លារ

៥៥ អ្នកនាង យិន ស្រីពៅ ១០ដុល្លារ

៥៦ លោក គីសាន់ រ៉ៃយ៉ា ១០ដុល្លារ

៥៧ កញ្ញា ស្រីពេជ្រ ១០ដុល្លារ

៥៨ លោក ស៊ី វុត្ថា ១០ដុល្លារ

៥៩ លោក សាត រិទ្ធ ១០ដុល្លារ

៦០ កញ្ញា សម សុជាតា ១០ដុល្លារ

សរុប​ទឹកប្រាក់​បណ្ដោះ​អាសន្ន៖ ១៥,១២៥ដុល្លារ

អត្ថបទ៖ ទារិកា

មតិយោបល់