• 2020-03-25 03:36:00
  • ព័ត៌មាន

ពូកែ​រវល់​ពេក តារា​ចម្រៀង បូទី លេង​លើក​ស្ទូឌីយោ​ដាក់​ឡាន​ទៅ​តាម​ថត​ដល់​ផ្ទះ​នាយ​គ្រឿន​តែ​ម្ដង

  • 2020-03-25 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ផែន បូទី របស់​សាន់ដេ បាន​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ ដោយ​លោក​បាន​សម្រេច​លើក​លើក​ស្ទូឌីយ៉ូ​ពី​ផ្ទះ​ដាក់​ឡាន​ហើយ​តាម​ទៅ​ចាប់​នាយ​គ្រឿន​ថត​ចម្រៀង​ដល់​ផ្ទះ​រហូត​ទាល់​តែ​បាន។

ធ្វើ​បែប​នេះ បូទី ប្រាប់​ថា ដោយ​សារ​តែ​កន្លង​មក នាយ​គ្រឿន​មមាញឹក​ខ្លាំង​ពេក​រក​ពេល​មក​ថត​ចម្រៀង​ជាមួយ​គ្នា​មិន​បាន។ បែប​នេះ​ហើយ ចុង​ក្រោយ​ទើប​លោក​សម្រេច​លើក​ស្ទូឌីយូ៉​មក​តាម​រក​នាយ​គ្រឿន​តែ​ម្ដង។ ដំបូង​ឡើយ បូទី និង​ដៃគូ​ជនជាតិ​អូទ្រីស គឺ​កញ្ញា សន្យា បាន​ទៅ​រក​តារា​កំប្លែង​មក​ពី​ខេត្ត​ស្វាយរៀង​ដល់​កន្លែង​ធ្វើ​ការ គឺ​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន។

ទាំង​ពីរ​នាក់ បាន​ជួប​ជាមួយ​នាយ​គ្រឿន​ដូច​ប្រាថ្នា។ ដូច្នេះ​ហើយ ពួក​គេ​ក៏​ចាប់​ផ្ដើម​ការងារ​ជាមួយ​គ្នា ដោយ​រៀប​ចំ​អូស​ភ្លើង​ដើម្បី​ដំណើរ​ស្ទូឌីយ៉ូ​ចល័ត​របស់​ពួក​គេ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​កាលៈទេសៈ​នៅ​ស្ថានីយ មិន​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​គេ​ដំណើរ​ការងារ​របស់​ពួក​គេ​បាន ដោយ​សារ​តែ​បញ្ហា​អគ្គិសនី​បាន ហើយ​ភ្លាម​ៗ នាយ​គ្រឿន​បាន​នឹក​ឃើញ​គំនិត​មួយ។ "ឥឡូវ​ទៅ​ផ្ទះ​ខ្ញុំ​តែ​ម្ដង​ទៅ"។ នាយ គ្រឿន ឧទាន​ឡើង។

ពួក​គេ​ក៏​បាន​ព្រមព្រៀង ចេញ​ដំណើរ​ទៅ​ផ្ទះ​នាយ​គ្រឿន​ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន។ ទីតាំង​ថ្មី​នេះ អំណោយ​ផល​ជា​ហេតុ​ឲ្យ​ពួក​គេ​អាច​ការងារ​ថត​ចម្រៀង​របស់​នាយ គ្រឿន បាន​ជាមួយ​ស្ទូឌីយ៉ូ​ចល័ត​ទី​១​របស់​ពួក​គេ។ លោក ផែន បូទី បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ដំបូង​បំផុត​ដែល​លោក​សម្រេច​លើក​ស្ទូឌីយ៉ូ​ដាក់​តាម​ឡាន មក​រក​តារា​ចម្រៀង​ដើម្បី​ថត​សំឡេង​ដល់​ទី​កន្លែង។ បញ្ហា ព្រោះ​តែ​នាយ គ្រឿន មាន​ពេល​មមាញឹក​ពេក​ពិបាក​រក​ពេល​ជួប​គ្នា។

ក្រោយ​ពី​អ្វី​បាន​ស្រេច​បាច់ បូទី បាន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន ខណៈ​នាយ គ្រឿន ក៏​បាន​បន្លឺ​សំឡេង​មិន​ប្រែ​របស់​ខ្លួន។ ពួក​គេ​ទាំង​៣ បាន​បញ្ចប់​បទ​ពិសោធន៍​ការងារ​ដោយ​ថត​ចម្រៀង​ក្នុង​រថយន្ត​ដំបូង​បំផុត​ក្នុង​អាជីព​ដោយ​រលូន។ និយាយ​ពី​បទ​ចម្រៀង​ដែល​ត្រូវ​ថត​នោះ​វិញ មាន​ចំណង​ជើង​ថា "ម៉ែ​អើយ" ដែល​និពន្ធ​ទំនុក​ច្រៀង ទំនុក​ភ្លេង​ដោយ នាយ ក្រាន់ ហើយ​និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ​លោក ផែន បូទី។

ដោយ​ឡែក តារា​ចម្រៀង​ក្នុង​បទ​នេះ​វិញ គឺ ផែន បូទី នាយ គ្រឿន និង​នាយ ក្រាន់ បាន​ច្រៀង​រួម​គ្នា។ "ម៉ែ​អើយ" ជា​បទ​ចម្រៀង​ចង្វាក់​ញាក់ សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ស្ដាប់ និង​រាំ​លេង​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​យើង​ខាង​មុខ។ បទ​នេះ ទើប​បាន​ចេញ​ជា Audio Version កាល​ពី​ថ្មី​ៗ​នេះ។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់