• 2020-03-26 03:45:00
  • ភាពយន្ត

ព្រោះ Covid-19 ទៅ​ណា​មិន​រួច បើក​ទូរសព្ទ​មើល​រឿង​ស្នេហា​យុវវ័យ​ទើប​ចេញ​ថ្មី​ធានា​ថា​លែង​អផ្សុក

  • 2020-03-26 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី ឆ្លុះ​បង្ហាញ​ពី​ស្នេហា​យុវវ័យ​ថ្មី​មួយ​រឿង​មាន​ចំណង​ជើង​ថា "Music Magic Love” ដែល​ត្រូវ​បាន​ប្រកាស​ដាក់​បញ្ចាំង​នៅ​លើ Soyo មុន​មេរោគ​រលាក​សួត​ថ្មី ឬ Covid-19 មាន​វត្តមាន​នៅ​កម្ពុជា អាច​ជួយ​ឲ្យ​ប្រិយមិត្ត​លែង​អផ្សុក​អំឡុង​ពេល​សម្រាក​នៅ​ផ្ទះ​នេះ។

កញ្ញា សារីតា តួឯកស្រី

“Music Magic Love” ជា​ភាពយន្ត​ភាគ​ខ្មែរ​រសជាតិ​ថ្មី​បែប​យុវវ័យ ដែល​និយាយ​អំពី​ជីវិត ស្នេហា និង តន្ត្រី។ ពិសេស​បាន​រៀបរាប់​រឿងរ៉ាវ​របស់​យុវតី​អាយុ ២០ឆ្នាំ​ម្នាក់​ដែល​ឪពុក​ហាមឃាត់​មិន​អោយ​ប្រឡូក​ចូល​ក្នុង​វីថិ​សិល្ប:។ ស្រី​រ័ត្ន សម្ដែង​ដោយ​កញ្ញា សារីតា បាន​ចេញ​ពី​ជន​បទ​មក​រៀន​បន្ត​នៅ​ភ្នំពេញ​ថ្នាក់​មហាវិទ្យាល័យ​ដើម្បី​បំណង និង​ក្តី​ស្រមៃ របស់​នាង​ឪពុក​ម្តាយ​ដែល​ចង់​អោយ​នាង​រៀន​ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក គណនេយ្យ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​នាង​នៅ​តែ​មិន​ភ្លេច​ក្តី​ស្រមៃ​របស់​នាង​ដែរ​ស្រឡាញ់​ខាង​សិល្បៈ។

កុលាប​ជនបទ​មក​រីក​នៅ​លើ​ដី​រាជធានី រមែង​អី​នឹង​ប្រទះ​កែវ​ភ្នែក​របស់​ភូមរា ហើយ​ទី​បំផុត​ក្ដី​ស្នេហា​ដែល​ឥត​បាន​ព្រាង​ទុក​ក៏​ចាប់​កំណើត​ជាមួយ​ឧបសគ្គ​ជា​ច្រើន។ ដូច្នេះ​ថា តើ​ស្នេហា​ពួក​គេ​ទៅ​ជា​យ៉ាង​ណា សាច់​រឿង​ទាក់​ចិត្ត​បែប​ណា​ខ្លះ មិន​បាច់​ឆ្ងល់​ព្រោះ​រឿង​បាន​ដាក់​បញ្ចាំង​ហើយ ដោយ​មាន​តែ​នៅ​លើ Soyo តែ​មួយ​គត់។

លោក ហ្សេ លាំង តួឯកប្រុស

លោក សួត ឈាង​ឡេង នាយក​គ្រប់​គ្រង Soyo ប្រព័ន្ធ​ទស្សនា​ភាពយន្ត​ខ្មែរ និង​អន្តរជាតិ​រាប់​រយ​រឿង​ដោយ​គ្មាន​ដែន​កំណត់​បាន​ឲ្យ​ដឹង​ថា រឿង “Music Magic Love” បាន​ដាក់​បញ្ចាំង​តាំង​ពី​ថ្ងៃ​ទី ៦មីនា​មក​ម្ល៉េះ នៅ​រៀង​រាល់​ថ្ងៃ សុក្រ និង​សៅរ៍​នៅ​វេលា​ម៉ោង ៧យប់។ មក​ដល់​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ មីនា នេះ ភាពយន្ត​បែប​យុវវ័យ​ខាង​លើ បាន​ឈាន​មក​ដល់​ភាគ​ទី ៧ និង​ទី៨ ហើយ។

ដូច្នេះ​កុំ​ភ្លេច​ថ្ងៃ សុក្រ និង​សៅរ៍​ចុង​សប្ដាហ៍​នេះ កុំ​តប់​ប្រមល់​នឹង Covid-19 ពេក...ទស្សនា​វីដេអូ Teaser នៃ​រឿង “Music Magic Love” ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់