• 2020-03-30 06:53:07
  • ព័ត៌មាន

ទាន់​ហេតុការណ៍!៖ កូន​ស្រី​តារា​កំប្លែង​នាយ ត្រដក់ បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​រសៀល​នេះ

  • 2020-03-30 06:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ផ្អើល​ឆោឡោ​នៅ​រសៀល​នេះ គឺ​កូន​ស្រី​របស់​តារា​កំប្លែង​នាយ ត្រដក់ បាន​សម្លាប់​ខ្លួន​ដោយ​ចង​ក​សម្លាប់​ខ្លួន។

ហេតុការណ៍​នេះ បើ​ព័ត៌មាន​បឋម​ហេតុការណ៍​នេះ បាន​កើត​ឡើង​វេលា​ម៉ោង​ប្រមាណ​ជា​១​រសៀល​ថ្ងៃ​ទី ៣០ មីនា ២០២០ នៅ​ក្នុង​ផ្ទះ​សំណាក់​យីហោ "អាស៊ាន" ស្ថិត​នៅ​តាម​ផ្លូវ​លេខ៤៧ ជិត​គល់​ស្ពាន​ជ្រោយ​ចង្វារ។ ជន​រងគ្រោះ មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ ប៉ុន្តែ​គេ​ដឹង​មាន​អាយុ​ប្រមាណ ៣០​ឆ្នាំ និង​មាន​ស្វាមី និង​មាន​កូន​ហើយ។ ចំពោះ​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ សមត្ថកិច្ច នៅ​មិន​ទាន់​អាច​ដាក់​ការ​សន្និដ្ឋាន​ជា​ដំបូង​បាន​នៅ​ឡើយ។

ជុំវិញ​ករណី​នេះ នាយ ត្រដក់ ​ពេល​នេះ លោក​បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​...យ៉ាង​ណា​លោក​មិន​ទាន់​អាច​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុម​សារព័ត៌មាន​នៅ​ឡើយ ដោយ​សារ​កំពុង​ស្ថិត​ក្នុង​វេលា​សោក​សង្រេង​ចំពោះ​ការ​បាត់​បង់​កូន​ស្រី៕

អត្ថបទ៖ ទារិកា

មតិយោបល់