• 2020-04-02 02:17:07
  • ព័ត៌មាន

តារាស្រី​ជា​ច្រើននាក់ក្លាយជាជនរងគ្រោះ ដោយសារត្រូវគេកាត់តរូបភាពអាសអាភាសបង្ហោះ

  • 2020-04-02 02:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ០១ ខែមេសា កម្មវិធី «One Night of TV Entertainment» បានបង្ហើបថាតារាស្រីៗជាច្រើននាក់បានក្លាយជាជនរងគ្រោះ ដោយសាររូបភាពរបស់ពួកគេត្រូវបានគេយលទៅធ្វើជារូបអាសអាភាសក្លែងក្លាយ។

Deepfake pornography ជាប្រភេទរូបភាពអាសអាភាស កែ ឬកាត់តឲ្យខុសពីទម្រង់ដើម និងប្ដូរមុខមនុស្ស។ ដូចក្នុងករណីនេះ រូបភាពបែបនេះជាច្រើនត្រូវបានបង្កើតឡើងទាំងខុសច្បាស់ទាំងស្រុង ដោយកាត់ប្ដូរមុខរបស់តារាសម្ដែងស្រីវ័យក្មេង ជាមួយនឹងនឹងតារាចម្រៀង។

ជាឧទាហរណ៍ស្រាប់ដូចរូបខាងក្រោម ជាការកាត់ត រូបមុខមនុស្ស បំភ័ន្តទាំងស្រុង៖

អ្នករាយការណ៍ព័ត៌មាន Hwang Dukhyun បានឲ្យដឹងដែរថា «វីដេអូ និងរូបភាពទាំងនោះធ្វើឡើងយ៉ាងប្រិតប្រៀងបំផុត ជាហេតុអាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងសម្រាប់ម្ចាស់រូប។ សម្រាប់អ្នកតំណាងរបស់តារាៗដែលជាប់ពាក់ព័ន្ធ ក៏ត្រូវបានគេជូនដំណឹងដែរពីបញ្ហានេះ ហើយពួកគេក៏ភ្ញាក់ផ្អើលមិនធម្មតាដែរ ព្រមទាំងកំពុងរង់ចាំការស៊ើបអង្កេត ដើម្បីចាត់ការ ដោះស្រាយទៅតាមផ្លូវច្បាប់»។

«Nth Telegram Room» ជាកន្លែងដែលបង្ហោះចែកចាយរូបភាពអាសអាភាសខុសច្បាប់ និងរូបភាពកេងប្រវ័ញ្ចផ្លូវភេទយ៉ាងព្រៃផ្សៃពីក្មេងស្រីមិនទាន់គ្រប់អាយុ។ ក្រុមភ្នាក់ងារប៉ូលីសបានរកឃើញឈ្មោះគណនីអ្នកប្រើក្នុង Group Chat មួយនេះសរុបដល់ទៅ ១៥ ០០០នាក់ឯណោះ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់