• 2020-04-03 06:28:37
  • ព័ត៌មាន

Yoonhak ក្រុម Supernova ក្លាយ​ជា​តារាកូរ៉េ​ដំបូង​ដែល​ឆ្លង COVID-19

  • 2020-04-03 06:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដី​រាយការណ៍​មក​ថា​ តារា​ចម្រៀង​ Yoon Hak (Jung Yoon Hak) ដែល​មាន​អាយុ ៣៧​ឆ្នាំ និង​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​សមាជិក​ក្រុម Supernova មាន​ផ្ទុក​មេរោគ COVID-19 ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​តារា​កូរ៉េដែលឆ្លង​មេរោគ​នេះ។

ផ្អែក​តាម​បណ្ដាញ​សារព័ត៌មាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ០៣ ខែមេសា​នេះ​ បាន​ឲ្យ​ដឹង​ថា​ Yoon Hak បាន​ធ្វើ​ធ្វើ​តេស្ត​ និង​រក​ឃើញ​ថា​កំពុង​ផ្ទុក​មេរោគ​កូរ៉ូណា កាលពី​ថ្ងៃ​ទី ០១ ខែមេសា​ម្ល៉េះ។ តារា​ចម្រៀង​ និង​សម្ដែង​រូប​នេះ​ គឹ​ជា​សមាជិក​របស់​ Supernova និង​ក៏​ជា​ផលិតករ​ប្រចាំនៅ​ប្រទេស​ជប៉ុន​ដែរ ហើយ​ថ្មីៗ​លោក​មាន​ការ​ងាមមញឹក​ខ្លាំង​ក្នុង​នាម​ជា​ផលិតករ​ សម្រាប់​កម្មវិធី​ប្រកួត​ G-EGG។

ជាក់​ស្ដែង​រម្លឹក​ទៅ​កាល​ពី​ថ្ងៃ​ទី ២៤ ខែមីនា​ បន្ទាប់ពីចេញពីជប៉ុន​ និង​​ត្រឡប់​ចូល​ប្រទេស​កូរ៉េ​វិញ​ Yoon Hak ហាក់​ដូចជា​កត់​សម្គាល់​ថា​ខ្លួន​ឯង​មាន​អាការៈ​មិនស្រួល​ ជាសញ្ញា​នៃ​ការ​ធ្វើ​ទុក្ខ​របស់​កូរ៉ូណា។ គិត​ថា​មិន​ស្រួល​លោកក៏​បាន​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​ នៅថ្ងៃទី ៣១ ខែមីនា ហើយ​ ១ថ្ងៃ​ក្រោយ​ទើប​លទ្ធផល​ចេញ​មក​ថា​លោកពិត​ជា​មាន​កូរ៉ូណាក្នុង​ខ្លួន​មែន។ បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពីគេ និង​មាន​ការ​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​ក្រុមគ្រូពេទ្យ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់