• 2020-04-03 09:18:50
  • ព័ត៌មាន

ផលិតកម្ម SM ចេញ​សេចក្ដីប្រកាសពីស្ថានភាពសុខភាព​បច្ចុប្បន្នរបស់ Wendy

  • 2020-04-03 09:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ស្ងាត់​មួយ​រយៈ ពេល​នេះ​ផលិតកម្ម​ SM ​បញ្ជាក់​ថា​ Wendy សមាជិក​ក្រុម​ Red Velvet បាន​ចេញ​ពី​មន្ទីរពេទ្យហើយ ប៉ុន្តែ​នាង​នឹង​បន្ត​ទទួល​ការព្យាបាល​ដដែលនៅ​ផ្ទះ។

នៅ​ក្នុង​សេចក្ដី​ជូនដំណឹង​ទៅ​កាន់​បណ្ដាញ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី០៣ ខែមេសា​នេះ​ ផលិតកម្ម SM បាន​ឲ្យ​ដឹង​ថា៖ «សុខភាព​របស់ Wendy ពេល​នេះ​បាន​ប្រសើរ​ខ្លាំង​ហើយ​ ប៉ុន្តែ​នាង​នៅ​បន្ត​ទទួល​ការព្យាបាល​នៅ​ផ្ទះ​ដដែល។ នាង​រឹង​មាំ​ច្រើន​ ហើយ​ពេល​នេះ​ នាង​ក៏កំពុង​សម្រប​ខ្លួន​ក្នុង​ការ​ថែខ្លួន​ឲ្យ​កាន់​តែ​មាន​សភាព​គ្រាន់បើ​បន្ថែម​នៅ​ក្រៅ​មន្ទីរពេទ្យ»។

ការជូន​ដំណឹង​នេះ​ ធ្វើ​ឡើង​ក្រោយ​ ហេតុការណ៍​គ្រោះ​ថ្នាក់របស់ Wendy ដែល​ធ្លាក់ពីលើ​ឆាក​រយៈពេល​ជាង​ ៣​ខែមុន ពេល​សម​សម្ដែង​ក្នុង​កម្មវិធី ​2019 SBS Gayo Daejun៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់