• 2020-04-06 02:14:42
  • ព័ត៌មាន

វីដេអូ #StayingAtHomeChallenge របស់ V កំពុង​ពេញល្បីលើអ៊ីនធើណិត

  • 2020-04-06 02:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ០៥ ឃែមេសា V សមាជិក​ក្រុម​ BTS បាន​បង្ហោះ​វីដេអូ​មួយ​ នៅ​លើ​គណនី​ Twitter ផ្លូវការ​របស់​ BTS ជា​សារ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​គ្រប់គ្នា​នៅ​ផ្ទះ​ និង​កម្សាន្ត​ជា​មួយ​សកម្មភាព​ផ្សេងៗ។

V បាន​សរសេរ​ថា៖ «អ្នក​ទាំងអស់គ្នា​ ពេល​ដែល​អ្នក​អផ្សុក​ និយាយ​លេង​ជាមួយ​ទូរទស្សន៍​របស់​អ្នក​ទៅ» ព្រម​ទាំង​ភ្ជាប់​ជាមួយ Hashtag ថា #StayingAtHomeChallenge។ ទោះ​បី​ជា​ពាក្យ​លេង​សើច​ តែ​វា​ជា​សារ​ដាស់រម្លឹក​មនុស្ស​គ្រប់គ្នា​ ឲ្យ​ព្យាយាម​នៅ​ផ្ទះ និង​រក​អ្វី​មក​លម្ហែអារម្មណ៍ទៅ​តាម​ចំណង់ចំណូល​ចិត្ត។

ក្នុង​វីដេអូ​នោះ​ដែរ V បាន​បង្ហាញ​សកម្មភាព​រាំ​លេង​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ ដោយ​ពាក់​ស្បែកជើង​ផ្ទាត់ធម្មតា និង​ច្រៀង​លេង​តាម​ទូរទស្សន៍៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់