- 2020-04-06 04:10:00
- ស្ទីលតារា
ហេតុតែគេនិយមរបស់ប្រេនៗ ចាន និងចង្កឹះរបស់ Wang Yi Bo ក៏ប្រេន Supreme ដែរ
- 2020-04-06 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុតែគេនិយមរបស់ប្រេនៗ ចាន និងចង្កឹះរបស់ Wang Yi Bo ក៏ប្រេន Supreme ដែរ
ចន្លោះមិនឃើញ
អ្នកគាំទ្រឃើញ Idol ឡាយផ្ទាល់ញ៉ាំបាយ ស្មានតែចានក្បាន Idol ប្រើប្រាស់ជារបស់ធម្មតា តែតាមការពិត ឈុតចានចង្កឹះរបស់តារាសម្ដែងប្រុសល្បីឈ្មោះចិន Wang Yi Bo គឹមកពីប្រេនដ៏ថ្លៃទៅវិញ។
ត្រូវបានចាត់ទុកថាជាតារាប្រុសដែលកំពុងមានប្រជាប្រិយភាពខ្ពស់ជាងគេនៅប្រទេសចិនដោយសារស្នាដៃរឿង The Untamed ដូចនេះហើយ រាល់សកម្មភាពរបស់តារាសម្ដែងប្រុស Wang Yi Bo សុទ្ធតែទទួលបានចំណាប់អារម្មណ៍ទាំងអស់។
ជាក់ស្ដែង នៅពេលឡាយផ្ទាល់នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ប្រុសស្អាតវ័យ២២ឆ្នាំ បានជជែកលេងបណ្ដើរ ញ៉ាំបាយបណ្ដើរ។ តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជននោះគឺ ឈុតចាន និងចង្កឹះរបស់ប្រុសស្អាតនេះទៅវិញទេ។ ដើមឡើយ ទស្សនិកជនគិតថានេះគ្រាន់តែជាចានប្រើប្រាស់ធម្មតា តែនៅពេលស៊ើបមើលទើបដឹងថា ចាន និងចង្កឹះនេះគឺសុទ្ធតែមកពីប្រេន Supreme ទាំងអស់។
ដោយតម្លៃលក់រាយនៃចានខាងលើគឺ ១តម្លៃ១៤៨ដុល្លារ រីឯចង្កឺះមួយគូមានតម្លៃ ១១២ដុល្លារ។ បន្ថែមពីនោះ អ្នកគាំទ្រក៏ឃើញថា កែវទឹកដែលប្រុសស្អាតនេះប្រើគឺមកពីប្រេនតែមួយ និងមានតម្លៃ ១ ស្មើ ១២៦ដុល្លារ។ អ្នកគាំទ្របានលាន់មាត់ថា ហេតុតែតារារូបនេះនិយមរបស់ប្រេនៗពិតមែន សូម្បីតែគ្រឿងចានក្បានក៏ប្រើរបស់ប្រេនដែរ៕