• 2020-04-07 09:36:01
  • ជីវិតតារា

ត្បិត​​ជា​អ្នក​សិល្បៈ ប៉ុន្តែមាន​ហេតុផល១ សាយ សៀរ៉ា ថា​មិន​យក​នារី​ក្នុង​សិល្បៈ​ធ្វើ​ជា​គូ​ជីវិត​ឡើយ!

  • 2020-04-07 09:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​តារា​ចម្រៀង​វ័យ​កណ្ដាល​លោក សាយ សៀរ៉ា បញ្ជាក់​ថា លោក​មិន​យក​ឡើយ​ភរិយា​ជា​អ្នក​សិល្បៈ​ដូច​គ្នា។ លោក សុខចិត្ត​យក​អ្នក​រកស៊ី បើ​ទោះ​បី​ជា​នារី​នោះ​មាន​រូប​សម្បត្ដិ​ល្អ ឬ​អាក្រក់​យ៉ាង​ណា​ក៏​ដោយ​ចុះ។

នៅ​ក្នុង​ឱកាស​ដែល​លោក សាយ សៀរ៉ា ចូល​រួម​ក្នុង​ពិធី​មង្គលការ​របស់​តារា​សម្ដែង​ម៉ាក់ សែន សូនីតា កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ គេ​សង្កេត​ឃើញ​លោក ហាក់​មាន​ភាព​កណ្ដោចកណ្ដែង ​និង​ខ្វះ​គូបណ្ដើរ​នឹង​គេ។ Sabay បាន​សាកសួរ​រឿង​គូស្រករ​ថា "​តើ​លោក​ចង់​បាន​គូរ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ ឬ​ទេ?" លោក​ឆ្លើយ​ថា នៅ​ឆ្នាំ​២០២១ ទើប​លោក​គិត​រឿង​នេះ ហើយ​ដាច់​ខាត​លោក​មិន​រើស​អ្នក​សិល្បៈ​ធ្វើ​ជា​គូជីវិត​ឡើយ។

តារា​សម្ដែង​មក​ពី​កំពង់ចាម​បញ្ជាក់​ថា៖ “ពី​មុន​ខ្ញុំ​ធ្លាប់​ស្រឡាញ់​អ្នក​សិល្បៈ​ដែរ តែ​ឥឡូវ​មិន​យក​ទេ"។ បញ្ហា​នេះ ក៏​មិន​មែន​ដោយ​សារ​លោក​ធ្លាប់​មាន​ប្រវត្ដិ​ស្នេហា​បែកបាក់​ជាមួយ​អ្នក​សិល្បៈ ទើប​ធ្វើ​ឲ្យ​លោក​រាងចាល​នោះ​ដែរ ប៉ុន្តែ​មក​ពី​មាន​មូលហេតុផល​ផ្សេង​ទៀត។ លោកសៀរ៉ា ពន្យល់​បន្ថែម​ថា ៖ មិន​អីចឹង​ទេ​បង ពី​មុន​ខ្ញុំ​ធ្លាប់​មាន​មែន តែ​មិន​មាន​ន័យ​ខ្ញុំ​ស្អប់​ខ្ពើម ឬ​មិន​ចូល​ចិត្ដ​នារី​សិល្បៈ​នោះ​​ទេ"។

សាយ សៀរ៉ា បន្ត​ថា មូលហេតុ​សំខាន់ គឺ​លោក​មិន​បាន​ស្អប់​ខ្ពើម​នារី​ដែល​មាន​អាជីព​ជា​អ្នក​ចម្រៀង ឬ​សម្ដែង​ឡើយ ប៉ុន្ដែ​ក៏​ព្រោះ​តែ​លោក​ស្រឡាញ់​អ្នក​រកស៊ីជាង​ ព្រោះ​លោក​មាន​បំណង​រក​ស៊ី​ស្រាប់។ សៀរ៉ា នឹង​ថយ​ពី​សិល្បៈ​មួយ​រយៈ ដើម្បី​រៀបការ​បង្កើត​ក្រុម​គ្រួសារ​តួច​មួយ ហើយ​លោក​នឹង​វិល​ចូល​សិល្បៈ​វិញ​នៅ​ថ្ងៃ​ណា​មួយ​ប្រសិន​បើ​នៅ​តែ​មាន​អ្នក​គាំទ្រ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់