• 2020-04-08 03:27:04
  • ព័ត៌មាន

SM បង្ហោះ​រូប​ Jonghyun ឧទ្ទិស​ដល់​ម្ចាស់​ខ្លួន និង​ជា​ការចងចាំ​ថ្ងៃ​កំណើត​ឆ្នាំ​នេះ

  • 2020-04-08 03:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​គាំទ្រ​ទាំងអស់​របស់​ SHINee ពិសេស​គឺ​ Kim Jonghyun ប្រាកដ​ជា​ចាំ​ច្បាស់​ថា​ ថ្ងៃទី ០៨ ខែមេសា គឺ​ជា​ថ្ងៃ​កំណើត​របស់​តារា​ប្រុស​រូប​នេះ។ ប៉ុន្តែ​បើ​ទោះ​ជា​លោក​បាន​លា​ចាក​លោក​ទៅ​ហើយ​ក៏​ដោយ​ ក៏​គ្រប់គ្នា​នៅ​តែ​ចងចាំ​មិន​ភ្លេច​ដែរ។

តួ​យ៉ាង​សម្រាប់​ផលិតកម្ម​ SM ក៏​មិន​ដែល​ភ្លេច​ក្នុង​ការ​បង្ហោះ​រូប​របស់​ Jonghyun សម្រាប់​ថ្ងៃ​កំណើត​ដែរ។ រីឯ​អ្នក​គាំទ្រ​ជុំ​វិញ​ពិភពលោក​ទាំងអស់​ក៏​បាន​ បង្ហោះ​រូប​ និង​បញ្ជាក់ពី​ក្ដី​នឹក​រលឹក​រៀងៗ​ខ្លួនចំពោះ​ Jonghyun ដោយ​ប្រើ​ Hashtag #HappyJonghyunDay រហូត​ជាប់​ Trend ដល់ទៅ​រាប់​ម៉ឺន​ Tweet ក្នុង​រយៈពេល​តិច​ជាង​​ ១២​ម៉ោងសោះ។

Kim Jonghyun បាន​លាចាក​លោក​នេះ​កាល​ពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧​ ដោយ​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នៅ​ផ្ទះ។ ភ្លាមៗ​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​សង្គ្រោះ​បាន​ដដែល។ មរណភាព​របស់​ Jonghyun ពិត​ជា​ការ​បាត់បង់​ដ៏ធំ​ ហើយ​លោក​ឃ្លាត​ទៅ​បាន​ត្រឹម​បន្សល់​នូវ​ការ​សោកស្ដាយ​ពីក្រុមគ្រួសារ មិត្តជិតស្និទ្ធ​ និង​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់