• 2020-04-10 04:56:04
  • ស្ទីលតារា

ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក ទេព បូព្រឹក្ស ប្រែ​ទម្រង់​មុខ​ប្លែក​ខ្លាំង​មើល​ស្ទើរ​មិន​ស្គាល់!

  • 2020-04-10 04:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ទេព បូព្រឹក្ស នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​ប្លែក​ខ្លាំង​នៅ​លើ​ទម្រង់​មុខ ដោយ​ប្រែ​ប្រួល​មើល​មិន​ចង់​ស្គាល់ ពោល​គឺ​រូប​ខ្លះ​នាង ខុស​ស្ទើរ ១៨០ ដឺក្រ ធៀប​នឹង​កាល​ពី​មុន។

ភាព​ខុស​ប្លែក​នោះ បាន​ស្ដែង​ឡើង​តាម​រយៈ​រូបភាព​ចុង​ក្រោយ​របស់​នាង​ជា​ច្រើន​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង។ ទាំង​នោះ មាន​បច្ច័យ​ពីរ​ដែល​នាំ​ឲ្យ​មាន​ការ​ខុស​ប្លែក ទី១ អាច​មក​ពី​ការ​តុបតែង​ខ្លួន ផាត់​មុខ​របស់​នាង​ផ្ទាល់ ព្រោះ​ថា បូព្រឹក្ស ជា​តារា​ស្រី​ម្នាក់​និយម​តុបតែង​ខ្លួន តែង​កាយ​ដោយ​សំលៀកបំពាក់​ប្លែក​ៗ ដូច្នេះ​ហើយ ការ​ផាត់​មុខ​តម្រូវ​ឲ្យ​ស៊ី​នឹង​សំលៀកបំពាក់ ក៏​បាន​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ប្លែក​ដូច្នេះ។

ប៉ុន្តែ​ទី​២​ទៀត តារា​ស្រី ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ដែរ​ថា នាង​អាច​នឹង​កែ​សម្ផស្ស​លើ​ផ្ទៃ​មុខ​ផង​ដែរ ក៏​ព្រោះថា នេះ​ជា​ទំនោរ​ពេញ​និយម​មួយ​របស់​សិល្ប​ការិនី​ខ្មែរ ដែល​តែង​តែ​ចូល​ចិត្ត​នូវ​ភាព​ស្រស់​ស្អាត តាម​រយៈ​ការ​ជ្រើសរើស​យក​វិធី​កែ​សម្ផស្ស​ដោយ​ការ​ចាក់ ឬ​វះកាត់។ តែ​ទោះ​ជា​យ៉ាង​ណា ភាព​ខុស​ប្លែក​លើ​ទម្រង់​មុខ​តារា​ស្រី​ចូល​ចិត្ត​តែង​ខ្លួន​ប្លែកៗ ហាក់​មិន​ត្រូវ​បាន​រង​ការ​រិះគន់​នោះ​ទេ ពោល​គឺ​ភាគ​ច្រើន សរសើរ​ថា បូព្រឹក្ស ឥឡូវ​រឹត​តែ​មាន​សម្រស់​ស្អាត​ថែម​ទៀត។

តោះ...ទស្សនា​សម្រស់​របស់ បូព្រឹក្ស នា​ពេល​បច្ចុប្បន្ន​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់