• 2020-04-11 04:24:05
  • ភាពយន្ត

ចេញ​ហើយ​រឿង​និទាន​ខ្លី ពី​អ្នក​ម្ដាយ​ក្រីក្រ​ម្នាក់ សាច់​រឿង​រំជួល​ចិត្ត​អាណិត​អ្នក​ម្ដាយ​គ្រប់​រូប

  • 2020-04-11 04:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សប្ដាហ៍​មុន មាន​ការ​ទម្លាយ​ចេញ​នូវ​វីដេអូ Teaser អំពី​ភាពយន្ត​ខ្នាត​ខ្លី​រឿង "ម៉ែ​ខ្ញុំ ម៉ែ​គេ" ឥឡូវ​ថ្ងៃ​នេះ រឿង​និទាន​ខ្លី​ពី​អ្នក​ម្ដាយ​ក្រីក្រ​ម្នាក់ បាន​ចេញ​ជា​សាច់​រឿង​ពេញ​លេញ​ហើយ ដោយ​សាច់​រឿង​ពិត​ជា​រំជួល​ចិត្ត​ដល់​កូន​ៗ​គ្រប់​រូប។

នេះ​ជា​ភាពយន្ត​ខ្នាត​ខ្លី ប៉ុន្តែ​មាន​អត្ថន័យ​អប់រំ​ជ្រាលជ្រៅ ឆ្លុះ​បញ្ចាំង​ពី​សង្គម​ជីវិត​ពិត និង​ពលិកម្ម​របស់​អ្នក​ម្ដាយ​សព្វ​បែប​យ៉ាង​ចំពោះ​កូន។ ប៉ុន្តែ​ពលិកម្ម​ទាំង​នោះ ពេល​ខ្លះ​ហាក់​ត្រូវ​បាន​មើល​រំលង...យ៉ាង​ណា​អ្វី​ដែល​អ្នក​មាន​គុណ​បាន​ធ្វើ មិន​ប្រាថ្នា​ឲ្យ​អ្នក​ណា​វាយ​តម្លៃ ឬ​ដាក់​ពិន្ទុ​ ឬ​ការ​តប​ស្នង​អ្វី​នោះ​ទេ ប៉ុន្តែ​អ្វី​ទាំង​នោះ​កើត​ពី​ក្ដី​ស្រឡាញ់ បារម្ភ ហើយ​វា​ជា​កាតព្វកិច្ច​របស់​អ្នក​មាន​គុណ​គ្រប់​រូប​ដែល​មាន​នាទី​ត្រូវ​មើល​ថែ និង​ផ្គត់ផ្គង់​កូន​ភ្ងារ​ឲ្យ​បាន​រឹង​ដៃ​រឹង​ជើង។

ដូច្នេះ​ហើយ អ្នក​ម្ដាយ ឬ​លោក​ឪពុក​ដឹង​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​ធ្វើ​អ្វី​គ្រប់​យ៉ាង មិន​ថា ក្ដៅ ត្រជាក់ គ្រោះ​ថ្នាក់ ឬ​ឧបសគ្គ​យ៉ាង​ណា ក៏​មិន​ថយ​ដែរ។ ដោយ​ឡែក​កូន អាច​វាយ​តម្លៃ​បែប​ណា​ក៏​បាន​ចំពោះ​ពលិកម្ម​ទាំង​នេះ ហើយ​ថា កូន​នឹង​មិន​មាន​កំហុស​នោះ​ឡើយ​ក្នុង​រឿង​នេះ។ មិន​ខុស​ទេ "ម៉ែ​ខ្ញុំ មិន​ដូច​ម៉ែ​គេ ប៉ុន្តែ​ជាមួយ​គ្នា ម៉ែ​គេ ក៏​មិន​ដូច​ម៉ែ​ខ្ញុំ" អ្វី​ដែល​ម៉ែ​ខ្ញុំ​មិន​មាន ម៉ែ​គេ​​មាន ប៉ុន្តែ​អ្វី​ដែល​ម៉ែ​គេ​មិន​មាន គឺ​ម៉ែ​ខ្ញុំ​មាន" នេះ​ជា​ខ្លឹមសារ​នៃ​សាច់​រឿង​និទាន​ពី​អ្នក​ម្ដាយ​ក្រីក្រ​ខាង​លើ។

ពលិកម្ម​មួយ​នេះ ថ្ងៃ​ណា​មួយ "កូន" នឹង​យល់!!!

អត្ថបទ៖ ទារិកា

មតិយោបល់