• 2020-04-13 04:38:33
  • ព័ត៌មាន

មោទកភាពថ្មី! សាយ បង្ហាញមុខរួមជាមួយយុវជន​ក្នុងប្រទេសអាស៊ានទាំង១០ ក្នុងបទចម្រៀងដ៏មានអត្ថន័យ

  • 2020-04-13 04:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនមកពីប្រទេសជាច្រើនរបស់អាស៊ានបានបង្កើតបទចម្រៀងមួយបទដ៏សែនមានន័យ ក្នុងន័យបញ្ជាក់ពីសាមគ្គីភាពរវាងគ្នានឹងគ្នាជាធ្លុងមួយ។

ក្នុងនោះសម្រាប់ប្រទេសកម្ពុជាមាន សាយ (Sai) ជាអ្នកមានមុខក្នុងបទនេះរួមជាមួយនឹងតារាមកពីបណ្ដាប្រទេសអាស៊ានចំនួន ១០ផ្សេងទៀតរួមមាន៖ ម៊ីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ឡាវ និងសិង្ហបុរី។ បទចម្រៀងដែលរួមគ្នាបង្ហាញពេលនេះមានចំណងជើងថា "We Are Unity" ជាបទចម្រៀងធ្វើឡើងដើម្បីលើកកម្ពស់មិត្តភាពរបស់ប្រទេសជាសមាជិកអាស៊ាន ពិសេសក្នុងដំណាក់កាលដែលគ្រប់គ្នាកំពុងក្រោកឈរប្រឆាំងនឹងមេរោគឆ្លង COVID-19 ក្នុងស្មារតីអាស៊ានតែមួយ ទោះបីមានអ្វីកើតឡើងក៏ដោយត្រូវតែរួមសុខរួមទុក្ខ និងស៊ូជាមួយគ្នា៕

អត្ថបទ៖ យី សុធារី

មតិយោបល់