• 2020-04-13 09:10:00
  • ស្ទីលតារា

ខោអាវ​តែ​មួយ​ឈុត​ដូច​គ្នា តែ​សម្រស់​២​ឆ្នាំ​មុន​របស់ Park Seo Jun ខុស​ឥលូវ​ដាច់​ដោយ​សារ​ម៉ូដ​សក់

  • 2020-04-13 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ម៉ូដ​សក់​ថ្មី​របស់​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​កូរ៉េ Park Seo Jun ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​ក៏​ដោយ តែ​គេ​អាច​មើល​ឃើញ​ថា វា​បាន​ធ្វើ​ឲ្យ​រូប​សម្បត្តិ​របស់​លោក​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។

ក្រោយ​ពេល​កំពូល​ខ្សែ​ភាពយន្ត​ភាគកូរ៉េ Itaewon Class ត្រូវ​បាន​ចាក់​ផ្សាយ​រួច​មក ម៉ួដ​សក់​សេះឆក​របស់​តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Park Seo Jun បាន​ទទួល​ចំណាប់​អារម្មណ៍​ទូទាំង​ទ្វីប​អាស៊ី ដោយ​បុរស​មិនតិច​ឡើយ បាន​កាត់​សក់​ម៉ូដ​នេះ​តាម​ប្រុស​ស្អាត​វ័យ ៣១​ឆ្នាំខាង​លើ។

យ៉ាងណាក្ដី មិន​មែន​អ្នក​ណា​កាត់​ម៉ូដ​សក់​នេះ​រួច​ក៏​ទម្រង់​សម​នឹង​ម៉ូដ​សក់​នេះ​ឡើយ ដោយ​អ្នក​ខ្លះ​បាន​ស្ដាយ​ក្រោយ​ភ្លាម​ៗ ក្រោយ​ពេល​កាត់​រួច។ ខណៈ​មនុស្ស​ជា​ច្រើន​សរសើរថា ដោយ​សារ​តែ Park Seo Jun មាន​ទម្រង់​មុខ​ស្អាត ទើប​កាត់​ម៉ូដ​ណា​ក៏​នៅ​តែ​សង្ហា។

យ៉ាងណាក្ដី មនុស្ស​មិន​តិច​ឡើយ​ដែល​មិន​ដឹង​ថា ការ​ពិត​ទៅ​ម៉ូដ​សក់​នេះ​ក៏​ទាញ​ទម្លាក់​សម្រស់​របស់​តារា​ប្រុស​រូប​នេះ​មិន​តិច​ដែរ។ ជាក់​ស្ដែង នៅ​ក្នុង​សម្លៀក​ឈុត​តែ​មួយ តែ​ថត​កាល​ពី​២​ឆ្នាំ​មុន គេ​សង្កេត​ឃើញ​ថា តារា​កើត​ឆ្នាំ​ ១៩៨៨ សង្ហា​ជាង​ពេល​នេះ​ដាច់ នៅ​ពេល​លោក​មាន​សក់​វែង​ជាង​នេះ។ តាម​នោះ​ គេ​អាច​សន្និដ្ឋាន​បាន​ថា សក់​ម៉ូដ​​នេះ​គឺ​អាច​ទម្លាក់​សម្រស់​មនុស្ស​គ្រប់​គ្នា មិន​ថា​សង្ហា​យ៉ាង​ណា​នោះ​ទេ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់