• 2020-04-14 03:17:40
  • ព័ត៌មាន

វីដេអូបទចម្រៀង​ថ្មី​មួយ​ រៀបរាប់វិធី​ការពារ​ជំងឺកូវីដ១៩ កំពុងផ្ទុះខ្លាំង​លើ​ហ្វេសប៊ុក

  • 2020-04-14 03:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈរដ្ឋាភិបាលបានប្រកាសឲ្យប្រជាជនអនុវត្តនូវនិន្នាការគម្លាតឆ្ងាយពីគ្នា មិត្តហ្វូនគឺជាក្រុមហ៊ុនដែលមានការចាប់អារម្មណ៍បំផុតក្នុងការផ្សព្វផ្សាយសារនេះ។ ហើយថ្មីៗនេះផងដែរ មិត្តហ្វូនបានចូលរួមយន្តការថ្មីតាមរយៈការផលិតវីដេអូបទចម្រៀង រៀបរាប់ពីអនាម័យសម្រាប់បង្ការនិងការពារជំងឺកូវីដ១៩ ព្រមទាំងទទួលបានការចាប់អារម្មណ៍និងទស្សនាជាច្រើននៅលើបណ្តាញសង្គម។

ជាមួយនឹងសារផ្សព្វផ្សាយកន្លងមក "នៅផ្ទះរីករាយនឹងជីវិតអ្នក ដើម្បីការពារជំងឺកូវីដ១៩" មិត្តហ្វូន បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជ្រាបព័ត៌មានជាច្រើនរូបភាពទៅដល់ប្រជាជនកម្ពុជា មិនថាតាមរយៈសេវាទូរគមនាគមន៍ សារ SMS សេវាសម្លេងរោទ៍ត្រលប់ ទំព័រហ្វេសប៊ុក គេហទំព័រ និងកម្មវិធីឌីជីថលផ្សេងៗទៀតប៉ុណ្ណោះទេ តែថ្មីៗនេះមិត្តហ្វូនបានផលិតបទចម្រៀងវីដេអូដ៏គួរឲ្យទាក់ទាញនិងចាប់អារម្មណ៍ជាខ្លាំង។

បន្ទាប់ពីបានបង្ហោះបទចម្រៀងវីដេអូនេះទៅលើបណ្តាញសង្គមហ្វេសប៊ុកត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បទចម្រៀងអប់រំរួមជាមួយនឹងវីដេអូបង្ហាញក្បាច់រាំដ៏ស្រស់ស្អាតដែលមានចំណងជើងថា «អនាម័យការពារកូរ៉ូណា» ទទួលបានការចាប់អារម្មណ៍ និងទស្សនាពីទស្សនិកជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់មិត្តហ្វូន។ ក្បាច់រាំនិងអត្ថន័យគួបផ្សំជាមួយនឹងសារអប់រំនៅក្នុងបទចម្រៀងនេះបានទាញឲ្យមានអ្នកចូលទស្សនារហូតដល់ ៥០០ពាន់ដង និងការជជែកគ្នាប្រហែល ២ម៉ឺនដងនៅលើវីដេអូនេះ។

មិត្តហ្វូនបានប្រាប់ថា ការផលិតវីដេអូនេះឡើងក្នុងគោលបំណងដើម្បីពង្រីកការផ្សព្វផ្សាយនៃការការពារជំងឺកូវីដ១៩ឲ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈបណ្តាញសង្គម ក្នុងរយៈពេលដែលប្រជាជនកម្ពុជាបានកំពុងតែអនុវត្តន៍នៅគម្លាតឆ្ងាយពីសង្គមតាមការណែនាំរបស់រាជរដ្ឋាភិបាល។

លោកញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា៖ «មិត្តហ្វូនបានព្យាយាមនិងសហការគ្រប់រូបភាពក្នុងការជួយជ្រោមជ្រែងជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយព័ត៌មានអំពីអនាម័យ ទម្លាប់ក្នុងការរស់នៅ ធ្វើយ៉ាងណាដើម្បីធានាថាប្រជាជនកម្ពុជាអាចជៀសឆ្ងាយពីជំងឺកូវីដ១៩នេះ។ ដោយសារប្រជាជនកម្ពុជាចូលចិត្តស្តាប់តន្រ្តី និងទស្សនាវីដេអូនៅលើទូរស័ព្ទដៃ ដូច្នេះការផលិតចម្រៀងវីដេអូគឺជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធិភាពដើម្បីធានាថាពួកគាត់ពិតជាបានទស្សនាវីដេអូអប់រំមួយនេះខណៈពេលកំពុងស្ថិតនៅផ្ទះ។ សំខាន់ជាងនេះគឺថា កម្រងវីដេអូចម្រៀងនេះគឺផលិតនិងចូលរួមសម្តែងដោយបុគ្គលិកមិត្តហ្វូនទាំងអស់។»

សូមទស្សនា​វីដេអូបទចម្រៀង «អនាម័យការពារកូរ៉ូណា» ខាងក្រោមនេះ៖

លើសពីនេះទៅទៀតចាប់តាំងពីខែមេសាមក ក្រុមហ៊ុនមិត្តហ្វូនបានប្តូរឈ្មោះសញ្ញានៅលើទូរស័ព្ទជាមួយនឹងពាក្យ #StayHome ឬនៅផ្ទះ ដែលនេះគឺជាដំណោះស្រាយដ៏ធំមួយទៀតចំពោះអតិថិជនមិត្តហ្វូនជិត ៩លាននាក់ដើម្បីលើកទឹកចិត្តពួកគេអោយស្នាក់នៅក្នុងផ្ទះ ហើយរីករាយនឹងជីវិតរបស់ពួកគេ ដើម្បីផ្តួចផ្តើមអនុវត្តនិន្នាការគម្លាតឆ្ងាយពីគ្នាដើម្បីការពារជំងឺកូវីដ១៩។

មិត្តហ្វូនប្តេជ្ញាបន្តបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងមធ្យោបាយផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតដើម្បីគាំទ្រការការពារជំងឺកូវីដ១៩ បន្តទៀត។ សូមចូលទៅកាន់គេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕

មតិយោបល់