• 2020-04-14 03:55:00
  • ចម្រៀង

ចេញ​បទ "អូន​ធំ" ត្រូវ​ព្រនង់​ធំ ឥឡូវ សោភា ទេពី ដឹង​ខ្លួន ចេញ​បទ​ថ្មី​មួយ​ទៀត​ភ្លាម ដើម្បី​សុំ​ទោស!

  • 2020-04-14 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សោភា ទេពី ទទួល​បាន​ការ​គាំទ្រ​ច្រើន ហើយ​ការ​រិះគន់​ក៏​ច្រើន​ដែរ​ក្រោយ​ពី​ចេញ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "អូន​ធំ" កាល​ពី​ខែ​មុន ហើយ​ឥឡូវ​នេះ​នាង​បាន​ចេញ​បទ​ថ្មី​មួយ​ទៀត ធ្វើ​ការ​សុំ​ទោស​ទៅ​សាធារណជន និង​អ្នក​គាំទ្រ។

បទ​ថ្មី​របស់ ទេពី មាន​ចំណង​ជើង​ថា "ស្លៀក​អីចឹង​សម​ទេ?” ដែល​ទើប​នឹង​ចេញ​២០ម៉ោង​មុន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប។ តាម​រយៈ​បទ​នេះ អតីត​បេក្ខភាព​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol 3បាន​ទទួល​ស្គាល់​កំហុស​នៅ​ក្នុង​បទ​ចាស់ ព្រោះ​តែ​ពួក​នាង​បាន​ស្លៀកពាក់​ខើច​ខ្លី ធ្វើ​ឲ្យ​សាធារណជន​ពិបាក​ទទួល​យក​បាន​ជា​ទូទៅ ទើប​ពេល​នេះ នាង​បាន​បញ្ចេញ​បទ "ស្លៀក​អីចឹង​សម​ទេ?" បង្ហាញ​ពី​ការ​ស្លៀក​ពាក់​ជា​របៀប​ខ្មែរ​ទុក​ជា​ការ​សុំ​ទោស។

សោភា ទេពី ក្នុង​បទ "អូន​ធំ"

តារា​ស្រី​មាឌ​ធំ លើក​ឡើង​នៅ​ក្នុង​បទ​ចម្រៀង​ថា ពួក​គេ​សុទ្ធ​តែ​នៅ​ក្មេង​ខ្ចី គំនិត​នៅ​រាក់ និង​មិន​ទាន់ដឹង​រឿង​គ្រប់​សព្វ ទើប​មាន​ការ​ភ្លាំង​ភ្លាត់​​ដូច្នេះ។ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ទៅ នាម​ជា​យុវជន យុវនារី ពួក​នាង នឹង​ចូល​រួម​ថែ​រក្សា និង​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ជា​រៀង​រហូត។

តាម​រយៈ​បទ "ស្លៀក​អីចឹង​សម​ទេ" នេះ គេ​ឃើញ​អ្នក​គាំទ្រ​របស់ សោភា ទេពី ភាគ​ច្រើន​បាន​កោត​សរសើរ ក្នុង​នោះ​ពួក​គេ​ខ្លះ ឲ្យ​តម្លៃ​ទៅ​លើ​ការ​ដឹង​ខ្លួន​ខុស ចេះ​ទទួល​យក​កំហុស ហើយ​ព្យាយាម​កែ​ខ្លួន។ ឯ​អ្នក​ខ្លះ​ទៀត បាន​លើក​សរសើរ​ពី​បទ​ចម្រៀង ពី​ការ​ច្រៀង និង​ក្បាច់​រាំ​របស់​ពួក​គេ ថា​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ។ តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់