• 2020-04-14 03:50:00
  • ព័ត៌មាន

តារាជើង​ប្រយុទ្ធ​ប្រចាំ TVB ប្ដូរមកជាបុរសមេផ្ទះវិញ ក្រោយ COVID-19 គំរាមទៅណាមិនកើត

  • 2020-04-14 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារឥទ្ធិពល COVID-19 មនុស្សជាច្រើនមិនអាចចេញទៅណាបាន ទើបធ្វើឲ្យពួកគេត្រូវប្ដូរទម្លាប់រស់នៅ មកធ្វើនូវអ្វីដែលពួកគេកម្របានធ្វើជាប្រចាំទៅវិញ។

ជាឧទាហរណ៍ជាក់ស្ដែងដូច តារាសម្ដែងដ៏ឆ្នើមរបស់ប៉ុស្តិ៍ TVB គឺ Ben Wong ក៏មិនអាចទៅណាឆ្ងាយពីកិច្ចការងារផ្ទះដែរ ដោយលោកត្រូវវចូលផ្ទះបាយចម្អិនម្ហូប ក្លាយខ្លួនជាបុរសមេផ្ទះវិញ។ ដោយសារភោជនីយដ្ឋានមួយចំនួនត្រូវបិទទ្វារ ហើយការជួបជុំនៅទីសាធារណៈត្រូវហាមប្រាម ដូចនេះជម្រើសល្អបំផុតគឺ ទិញបន្លែសាច់មកចម្អិននៅផ្ទះរៀងខ្លួន។

ការចម្អិនម្ហូបជាអ្វីដែល Ben ស្ទាត់ជំនាញបំផុត ហើយពេលវេលាបែបនេះក៏ជាពេលដែលលោកអាចបញ្ចេញស្នាដៃធ្វើម្ហូបឲ្យគ្រួសារជាទីស្រឡាញ់ញ៉ាំយ៉ាងរីករាយ។ ដូចថ្មីៗនេះ បុរសមេផ្ទះរូបនេះក៏បានបង្ហោះរូបភាពអាហារ ដែលចេញពីស្នាដៃខ្លួន បង្អួតអ្នកគាំទ្រដែរមានទាំង Pizza និងស៊ុបមឹកបែបថៃ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់