• 2020-04-14 07:26:57
  • ចម្រៀង

រឿង​ពិត​នៅ​ក្នុង​គ្រួសារ​ពេទ្យ សម័យ Covid-19 ស្ដែង​ចេញ​តាម​ចម្រៀង​មួយ​បទ កំពុង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​រំជួល​ចិត្ត

  • 2020-04-14 07:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ពិត​មួយ​បាន​ស្ដែង​ចេញ​ដោយ​ឆ្លុះ​បង្ហាញ​ពី​ស្ថានភាព​របស់​ក្រុម​គ្រួសារ​ពេទ្យ តាម​រយៈ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា "ឃ្លាត​បង​ព្រោះ Covid-19" ដែល​និពន្ធ​ដូច​លោក​គ្រូ​ពេទ្យ​ម្នាក់ ហើយ​បក​ស្រាយ​ដោយ​អ្នកគ្រូ​ពេទ្យ​ម្នាក់​ទៀត ដែល​បទ​នេះ​មាន​ខ្លឹមសារ​លាត​ត្រដាង​ពី​មនោសញ្ចេតនា​របស់​ភរិយា ដែល​មាន​ស្វាមី​ជា​ពេទ្យ​ត្រូវ​យក​ជីវិត​ទៅ​ប្រថុយ​ជាមួយ​ជំងឺ​កំណាច ព្រោះ​មិន​អាច​ទម្លាក់​ចោល​បាន​វិជ្ជាជីវៈពេទ្យ​។

ជំងឺ Covid-19 បាន និង​កំពុង​ធ្វើឲ្យ​មនុស្ស​ឆ្ងាយ​គ្នា ឆ្ងាយ​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទាំង​ចិត្ត​មិន​បាន​ប៉ង ប៉ុន្តែ​អ្វី​ៗ​មិន​អាច​ឃាត់​បាន។ អ្នក​ជំងឺ ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ឆ្ងាយ​ពី​សាច់​ញាតិ​ទាំង​អស់ ដោយ​ឡែក​គ្រូ​ពេទ្យ ក៏​ត្រូវ​បង្ខំ​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ តម្រូវ​តាម​វិជ្ជាជីវៈ ដោយ​មិន​អាច​ទុក​អ្នក​ជំងឺ​ចោល ហើយ​សម្ងំ​សុខ​តែ​ខ្លួន​ឯង​បាន។ ដូច្នេះ​ហើយ ទើប​ថ្មី​ៗ​នេះ ក្រសួង​បាន​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​ខាង​លើ ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ក្រុម​គ្រួសារ​ពេទ្យ​នៅ​ក្នុង​សម័យ Covid-19។

បទ "ឃ្លាត​បង​ព្រោះ Covid-19” និពន្ធ​ដោយ​លោក​វេជ្ជបណ្ឌិត នូ ចន្ទ្រា គ្រូពេទ្យ​ជួរ​មុខ​កំពុង​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ ចល័ត​គ្នា​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម។ បទ​ដែល​យក​លំនាំ​តាម​បទ "ដួង​ច័ន្ទ​ប្រឹង​រះ" នេះ បក​ស្រាយ​ដោយ លោក​ស្រី​ ស៊ុយ​ សីម៉ា​ ជា​អ្នក​គ្រូពេទ្យ​ឆ្មប ធ្វើការ​ប្រចាំ​នៅ មណ្ឌល​សុខភាព​ចាក់​អង្រែក្រោម​នៅ​ក្នុង​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩។

មហាជន បាន និង​កំពុង​រំជួយ​ចិត្ត​ជាមួយ​បទ​ចម្រៀង​ត្អូញត្អែរ បារម្ភ​ពី​សាច់​ញាតិ​មួយ​នេះ។ តោះ...ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់