• 2020-04-15 02:42:16
  • ចម្រៀង

ប្លែកអារម្មណ៍ទៀតហើយ Galaxy ប្រកាសចេញបទចម្រៀង៣០បទជាប់ៗគ្នា!

  • 2020-04-15 02:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ Galaxy Navatra ប្រកាស​ថា​ ចាប់​ពី​ថ្ងៃទី១៧ ខែ​មេសា ទៅ នឹង​ចេញ​បទ​ចម្រៀង​មួយ​ថ្ងៃ​មួយ​បទ រយៈ​ពេល​មួយ​ខែ​ពេញ ​តាម​រយៈChanel Yutub និង​ Facebook page ផ្លូវ​ការ​របស់​ខ្លួន ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ដ។

ស្ថាបនិក និង​ជា​កវី​និពន្ធ​ទំនុក​ច្រៀង​ប្រចាំ​ផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ និយាយ​ថា ភាគ​ច្រើន នៃ​បទ​ចម្រៀង​ដែល​ត្រូវ​ចេញ​ទាំង​៣០​បទ គឺ​ជា​បទ​សង់ទីម៉ង់ ប៉ុន្ដែក្នុងនោះក៏មានបទញាក់ពីរបីបទដែរ។

លោក​បាន​បញ្ជាក់​ពី​ហេតុផល នៃ​ការ​ចេញ​បទ​ចម្រៀង​ផ្ទួនៗ​គ្នា​នេះ​ថា ផលិតកម្ម​ចង់​ផ្សព្វផ្សាយ​បទចម្រៀង​របស់​ខ្លួន​ឲ្យ​បាន​ច្រើន ហើយ​ម្យ៉ាង​ក៏​ចង់​សាកល្បង​ផ្លាស់ប្ដូរ​កម្មវិធី​ផលិត​បទ​ចម្រៀង​ខ្លះ​ដែរ ដើម្បី​ទិសដៅ​ថ្ងៃខាង​មុខ។

នៅ​ដើម​ឆ្នាំ​២០២០ នេះ កវីនិពន្ធ យឹម តាស្រង់ បាន​ចេញ​បទ​ចម្រៀង​ពីរោះ និង​ញាក់​កន្ត្រាក់​អារម្មណ៍​ជា​ច្រើន​បទ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់។ បទ​ទាំង​នោះ​មាន​ដូច​ជា៖ បទ"ឡាន​សារ៉ែន” "អគុណ​ធនាគារ" និង​បទ"មិត្ត​ប្រុស​ចេះ Marketing” ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់