• 2020-04-15 08:33:17
  • ចម្រៀង

ចំណូល​គ្រប់​ផ្នែក​ត្រូវ​កាត់​បន្ថយ​ដោយ Covid-19 ខាត់ សុឃីម នឹក​ឃើញ​ធ្វើ​រឿង​មួយ​សង្ឃឹម​ចេញ​ឆាប់​ៗ​នេះ

  • 2020-04-15 08:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម័យ និង​ចម្រៀង​ប្រពៃណី​វ័យ​កណ្ដាល អ្នកនាង ខាត់ សុឃីម ត្រៀម​បង្កើត​ស្ទូឌីយូ​ផ្ទាល់​ខ្លួន​មួយ ដើម្បី​ផលិត​បទ​ចម្រៀង​រក​ចំណូល​បន្ថែម ខណៈដែល​ចំណូល​ពី​សិល្បៈ និង​ផ្ទះ​ជួល​របស់​នាង ត្រូវ​បាន​កាត់​បន្ថយ។

អ្នកនាង ខាត់ សុឃីម និយាយ​ថា អ្នក​នាង​បាន​ជួល​ជាង​វាយ​ទម្លុះ​ផ្ទះ​ពីរ​ល្វែង​បញ្ចូល​គ្នា​តែ​មួយ ហើយ​កន្លែង​ខ្លះ​ត្រូវ​ជួល​ជុល​ឡើង​វិញ​ មិន​ទាន់​បាន​ហើយ​ស្រួល​បួល​នៅឡើយ​ទេ។ ប៉ុន្ដែ​នៅ​ថ្ងៃ​នេះ​អ្នក​នាង និង​ក្រុម​គ្រួសារ​បាន​រៀបចំ​ផ្ទះ​បណ្ដើ​ៗ នៅ​គ្រាហ៍​ដែល​នាង​ និងគ្រួសារទំនេរ​ទំនេរ​ពី​ការងារ​សិល្បៈ ឬសម្ងំនៅផ្ទះដើម្បីគេចពីការឆ្លងកូវីដ-១៩។ នាង​សង្ឃឹម​ថា ស្ទូឌីយូ​ផ្ទាល់​ខ្លួន​នេះ អាច​ដំណើរការ​បាន​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២០ ខាង​មុខ។

អ្នកនាង ខាត់ សុឃីម៖" អូន​ឯង​គិត​មើល...ចំណូល​ត្រូវ​បាន​កាត់​បន្ថយ​គ្រប់​កន្លែង។ បើ​បង​បង្កើត​ស្ទូឌីយូ​ខ្លួន​ឯង​ទៅ វា​បាន​ច្រៀង​រក​ចំណូល​បាន​ខ្លះ ព្រោះ​យើង​មាន​ឧបករណ៍ភ្លេង និង​ធនធាន​មនុស្ស​ស្រាប់ហើយផង"។

សិល្ប​ការិនី​ពូកែ​វោហារ​រូប​នេះ មិន​បាន​បង្ហាញ​ពី​ទំហំ​ទឹក​ប្រាក់​ដែល​ត្រៀម​ចំណាយ​លើ​ការ​រៀបចំ​ស្ទូឌីយូ​ថ្មី​នេះ​ទេ។ ប៉ុន្តែ​នាង​ថា បច្ចុប្បន្ន​នាង​ពុំ​មាន​សល់​ប្រាក់​ដើម្បី​ទិញ​ឧបករណ៍​ថ្មី ឬ​ទំនើប​បញ្ចូល​បន្ថែម ក្រៅ​ពី​ប្រើឧបករណ៍​ភ្លេង​របស់​នាង​ដែល​មាន​ស្រាប់​នោះសិន​ទេ។

រូបថត៖​ ហ្វេសប៊ុក ខាត់ សុឃីម

ផ្ទះ​ពីរ​ល្វែង​ដែល​គ្រោង​នឹង​បង្កើត​ជា​ស្ទូឌីយូ ដើម្បី​ថត​បទ​ចម្រៀង​ប្រពៃណី និង​សម័យ របស់អ្នកនាង​ ខាត់ សុឃីម នេះ គឺ​មានទីតាំងស្ថិតនៅ​ក្នុង​បុរី​ជ័យ​ជម្រះ ម្ដុំ​លូ​ប្រាំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់