• 2020-04-16 03:51:00
  • ព័ត៌មាន

ត្រូវ​គេ​បង្អាប់​ថា​ជា​ភេទទី ៣ តាំងពីចូលសិល្បៈ តែ​ Heechul មិនហ៊ានបដិសេធ ព្រោះ​ហេតុផលនេះ

  • 2020-04-16 03:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឈមមុខ​នឹង​ពាក្យ​ថា​ភេទទី ៣​អស់​រយៈពេល​ជា​យូរ ពេល​នេះ​ Heechul ដាច់​ចិត្ត​ទម្លាយ​ពី​មូលហេតុ​ពីក្រោយ​ដែល​លោក​មិន​ជំទាស់​នឹង​ពាក្យ​គេ​ថា​ទាំងនោះ។

កាល​ពី​ថ្ងៃ​ទី ១៣ ខែមេសា ភាគ​មួយ​នៃកម្មវិធី​ "Love of 7.6 Billion” មាន​ការ​ចូល​រួម​របស់​តារា​ទូរទស្សន៍​ Hong Suk Chun ដែល​បាន​លើក​យក​ប្រធានបទ​ទាក់ទង​នឹង​ផ្លូវភេទ។ Heechul បាន​និយាយ​ថា៖ «មនុស្ស​មួយ​ចំនួន​ដឹង​ពី​រឿង​នេះ​ ប៉ុន្តែ​កាល​ពី​ពេល​ជំនាន់​ខ្ញុំ​ចេញ​មុខ​ដំបូង មាន​ពាក្យ​ចចាមអារ៉ាម​ច្រើន​ណាស់​ ថា​ខ្ញុំ​ជា​ខ្ទើយ។ ខ្ញុំថែម​ទាំង​ត្រូវ​គេ​បង្អាប់​ជាមួយ​តារា​ប្រុស​ផ្សេង​ទៀត​ ទៀត​ផង។ មូលហេតុ​គេគិត​ថា​ខ្ញុំ​បែប​នេះ ដោយសារ​ខ្ញុំ​ទុក​សក់​វែង​ ហើយ​ពាក់​លែន​ភ្នែក​ពណ៌​ស្រស់​ទៀត​កាល​នោះ»។

សមាជិក​ Super Junior រូប​នេះ​នៅ​បាន​បន្ត​ថា៖ «ដំបូង​ខ្ញុំ​ចង់​ចេញ​មុខ​ច្រាន​ចោល​ពាក្យ​មិនពិត​ទាំងនោះ​ដែរ ប៉ុន្តែ​ខ្ញុំ​មាន​គិត​ថា​ បើ​ខ្ញុំ​ធ្វើ​បែបនោះ​ ខ្ញុំ​នឹង​អាច​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មិនគោរពសិទ្ធិ​ចំពោះ​ភេទ​ទី៣។ មិនថា​នៅ​បរទេស ឬ​ក្នុង​ប្រទេស​នោះ​ទេ ប្រាកដជា​នឹង​មាន​ភេទ​ទី៣ ម្នាក់​ក្នុង​ចំណោម​អ្នក​គាំទ្រ​ប្រុសៗ​ដែល​មក​ទស្សនា​ការ​សម្ដែង​ Concert របស់​យើងដូចនេះ​បើ​ធ្វើ​ដូច្នោះ​ខ្ញុំ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​សោកស្ដាយ​ខ្លាំង​ និង​មិន​គប្បី​ចំពោះ​អ្នក​គាំទ្រ»៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់