• 2020-04-16 07:47:23
  • ព័ត៌មាន

ដល់​បាត់! មើល​តាម​ចំនួន​ស្បែក​ជើង សុគន្ធ និសា អាច​បើក​ឃ្លាំង​លក់​​ស្បែក​ជើង​បាន​ធូរ​ល្ហុយ

  • 2020-04-16 07:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​នីមួយ​ៗ រមែង​មាន​របស់​ប្រើ​ប្រាស់​ច្រើន​ជាង​មួយ មិន​ថា​កាបូប ស្បែក​ជើង​ជា​ដើម​ឡើយ ដោយ​ឃើញ​ជាក់​ស្ដែង​កាល​ពី​ខែ​មុន សុគន្ធ​កញ្ញា មាន​កាបូប​ដៃ​សម្រាប់​ប្រើ​ប្រាស់​ឆ្លាស់​វេន​គ្នា​ជា​ច្រើន​ម៉ូដ។ ងាក​មក​សុគន្ធ និសា ក៏​ដូច​គ្នា​ដែរ។

សុគន្ធ និសា មិន​សូវ​ឃើញ​បញ្ចេញ​របស់​ប្រើ​ប្រាស់​ដូច​ជា​កាបូប​ដៃ​នោះ​ទេ ប៉ុន្តែ​តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម នាង​មាន​ស្បែក​ជើង​ចូល​ខ្ទង់​រយ​គូ​ឯណោះ។ ការ​ដែល​សិល្បករ ពិសេស​សិល្បការិនី​មាន​របស់​ប្រើ​ប្រាស់​ច្រើន​បែប​នេះ ព្រោះ​ថា ពួក​គេ​ត្រូវ​តុប​តែង​ខ្លួន​តម្រូវ​តាម​កាលៈទេសៈ និង​ទៅ​តាម​ម៉ូដ​សំលៀក​បំពាក់​របស់​ពួក​គេ និង​ម្យ៉ាង​ក៏​ដើម្បី​បន្ថែម​ភាព​ប្លែក​ភ្នែក ពោល​គឺ​មិន​ច្រំដែល​សម្រាប់​ទស្សនិកជន​ផង។

មិន​មាន​របាយការណ៍​ពី​ម៉ាក​ស្បែក​ជើង​របស់​តារា​ស្រី​ហង្សមាស​នេះ​នោះ​ទេ ក្នុង​នោះ​តម្លៃ​នៃ​ស្បែក​ជើង​នីមួយ​ៗ​ក៏​មិន​មាន​ការ​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។ ជុំ​វិញ​របស់​ប្រើ​ប្រាស់​មួយ​ប្រភេទ​នេះ សុគន្ធ និសា ធ្លាប់​បាន​ប្រកាស​ថា នឹង​ចែក​ជូន​ដល់​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​នាង ប្រសិន​បើ​ពួក​គេ​ចង់​បាន ឬ​អាច​ប្រើ​ប្រាស់​បាន។

តោះ...ឥឡូវ​មក​ទស្សនា​ម៉ូដ​ស្បែក​ជើង​ជា​ច្រើន​គូ​របស់​អ្នក​នាង សុគន្ធ និសា ទាំង​អស់​គ្នា!

ទស្សនា​ម៉ូដ​ស្បែក​របស់ សុគន្ធ និសា ជា​ច្រើន​ទៀត តាម​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់