• 2020-04-16 09:11:40
  • ជីវិតតារា

ម្ដង​នេះ សុខ លីន ចាប់ផ្ដើមបញ្ចេញលក្ខខណ្ឌគូជីវិតហើយ!

  • 2020-04-16 09:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ លីន ចាប់​ផ្ដើម​មាន​អារម្មណ៍​អផ្សុក​ក្នុង​ការ​រស់នៅ​ម្នាក់​ឯង ឬ​ជីវិត​នៅ​លីវ​ហើយ ដោយ​នាង​បាន​បង្ហើរ​ពាក្យ​សម្ដី​ជារឿយៗ​តាម​រយៈ​Sabay និង​តាម​​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ ហើយនាងនៅទុកចម្ងល់ឲ្យអ្នកគាំទ្រជានិច្ច។

តារា​Tik Tok ល្បី​ឈ្មោះ និង​មាន​រូប​ស្រស់​សោភា​រូប​នេះ បាន​បង្ហើរ​ពាក្យ​សម្ដី​ដូច​ជា៖ តើ​ខ្ញុំ​ត្រូវ​រស់នៅ​ម្នាក់​ឯង​ដល់​ពេល​ណា​ទៀត? មាន​គូរ​ក៏​ម្យ៉ាង អត់​គូរ​ក៏​ម្យ៉ាង និង​ពាក្យថា រស់នៅ​ម្នាក់​អត់​មាន​អ្នក​ឈ្លោះ​អត់​អផ្សុកជាដើម។

សុខ លីន បាន​បញ្ជាក់​ជា​ថ្មី​ថា ដ្បិត​ពេល​នេះ​នាង​មាន​វ័យ​២៥​ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​នាង​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ទទួល​យក​ក្ដី​ស្រឡាញ់​ពី​បុរស​ម្នាក់​ណា​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​មាន​បុរស​ខ្លះ​លួច​ស្រឡាញ់​រូប​នាងក្ដី។

នៅ​ពេល​ដែលSabay សួរ​ថា​តើ​បុរស​បែប​ណា​ដែល​ប្អូន​នឹង​ទទួល​យក​ធ្វើ​ជា​ដៃគូ​ជីវិត? សុខ លីន ឆ្លើយ​យ៉ាង​ខ្លី​ថា "បុរស​ក្នុង​សបិ្ដ​ គឺដូច​គេ​ដូច​ឯង​អីចឹងតែ​ចង់​បាន​ប្ដី​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ ព្រោះមាន​ទំនួល​ខុសត្រូវ​ខ្ពស់"។

រូបភាព៖ ហ្វេសប៊ុក សុខ លីន

សុខ លីន រលាស់​ខ្លួន​បាន​យ៉ាង​លឿនពី​ជាង​អ៊ុតសក់ម្នាក់​នៅ​ខេត្ត​កំពង់​ចាម មក​ជា​តារា​ល្បី​ខាង​លេង​បណ្ដាញ​សង្គម​Tik Tok ​ដើរ​ម៉ូដ ហើយ​បច្ចុប្បន្ន​នាង​ កំពុង​ត្រូវ​ប៉ាន់​ខាង​ឡាយ​លក់​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់