• 2020-04-17 02:00:24
  • ព័ត៌មាន

បែកពីការងារថតកុន ៣ឆ្នាំ Lee Minho បង្ហាញ​ការយល់ឃើញថ្មីពេល​វ័យ​ក៏ចូលខ្ទង់៣០

  • 2020-04-17 02:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មាន​រយៈពេល​ជាង​ ៣​ឆ្នាំ​ហើយ​ដែល​ Lee Minho អវត្តមាន​ពី​អាជីពសម្ដែង​ ប៉ុន្តែ​ពេល​នេះ​លោក​បាន​វិល​មក​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​វិញ​ហើយ​តាមរយៈរឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា «The King: Eternal Monarch»។

ម្សិលមិញ​នេះ​គឺ​ជា​កម្មវិធី​សន្និសីទកាសែត​សម្រាប់​ការ​បញ្ចាំង​រឿង​ថ្មី​ Lee Minho បាន​លើក​ឡើង​ផងដែរ​ពី​អារម្មណ៍ពិត​យ៉ាង​ណា​ នូវ​រយៈពេល​៣ឆ្នាំ ដែល​លោក​ឃ្លាត​ឆ្ងាយពី​សិល្បៈ។

«ខ្ញុំ​ឆ្ងាយ​ពី​សិល្បៈ​រយៈពេល​ ៣ឆ្នាំ វា​ជា​ពេល​ដែល​ខ្ញុំ​អាច​សម្លឹង​មើល​ខ្លួន​ខ្ញុំ​កាល​ពីមុន។ ខ្ញុំ​ស្ថិត​នៅ​កន្លែង​មួយ​ដែល​ត្រូវ​គិត​ពី​របៀប​រៀប​ចំ​ឫកពាថ្មី​ មិន​មែន​ជា​បុរស​ខ្ទង់វ័យ​ជាង​ ២០ដូចមុន​ទេ ប៉ុន្តែ ជា​មនុស្ស​ម្នាក់​ដែល​ស្ថិត​ក្នុង​វ័យ​ ៣០ម្ដង។ ខ្ញុំ​គិត​ថា​ នេះ​ក៏​បាន​ន័យ​ថា​ខ្ញុំ​ចង់​បង្ហាញ​អ្នក​គ្រប់គ្នា​ថា​ខ្ញុំ​ចាស់ទុំហើយ»។

និយាយ​ទាក់ទង​នឹង​តំណែង​តួឯក​ក្នុង​រឿង​នេះ​វិញ​ Minho ក៏​បាន​លើក​ឡើង​ដែរថា៖ «ខ្ញុំ​សង្កេត​មើល​ច្រើន​ឆ្នាំ​កន្លងមក​ហើយ​ ហើយ​ក៏​បាន​ស្រាវជ្រាវ​ និង​គិត​ខ្លាំង​ពី​ទិសដៅ​ដែល​ខ្ញុំ​ចង់​ទៅ។ ខ្ញុំ​បារម្ភនាស់​ ហើយ​ពេល​ខ្ញុំ​ត្រឡប់​មក​វិថី​នេះ​ម្ដងទៀត វា​ហាក់ដូចជា​មិន​ដូច​មុន​សោ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ សប្បាយ​ចិត្ត​ ហើយ​ខ្ញុំ​ក៏​បាន​គិត​ក្នុង​ចិត្ត​ដែរ​ថា​ “នេះ​ហើយ​ជា​កន្លែង​ដែល​ស័ក្ដិសម​នឹង​ខ្ញុំ”»។

ទាក់ទង​នឹង​រឿង​ថ្មី​នេះ​វិញ​ លោក​ក៏​បាន​ប្រាប់​ដែរ​ថា​ ខ្លួន​មាន​អារម្មណ៍​ភ័យៗ បុកពោះ​បន្តិច​ដែរ ហើយ​អារម្មណ៍​បែប​នេះ​ទោះ​បី​ឈាន​ចូល​អាយុ​ប៉ុន្មាន​ក៏ដោយ​ ក៏​លោកនៅ​តែ​ភ័យដែរ ក្នុង​នាម​ជា​តារាសម្ដែង។

ជាក់ស្ដែង​រឿង​ថ្មី​របស់​ Minho ដែល​មាន​ចំណងជើង​ថា «The King: Eternal Monarch» នឹង​ចាប់​ផ្ដើម​បញ្ចាំង​ជាផ្លូវការ​នៅ​ថ្ងៃសុក្រ ទី ១៧ ខែមេសា នេះ​ វេលាម៉ោង​ ១០យប់ ម៉ោង​នៅកូរ៉េ (ត្រូវ​នឹង​ម៉ោង​៨យប់នៅកម្ពុជា)៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់