• 2020-04-17 04:42:16
  • ព័ត៌មាន

Minzy ប្រកាស​ដើរ​ចេញពី​ផលិតកម្ម​ Music Works ហើយ

  • 2020-04-17 04:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​សេចក្ដី​ប្រកាស​តាម​រយៈ​ Post នៅ​លើ Twitter អតីត​សមាជិក​ 2NE1 គឺ Minzy បាន​សរសេរ​ថានាង​នឹង​ចាកចេញ​ពី​ផលិតកម្ម​ Music Works និង​រៀប​គោលដៅថ្មី​ក្នុង​ជីវិត​ក្នុង​នាម​ជា​តារា​ទោលអាជីព។

ក្នុង​ Post នោះ​ Minzy សរសេរ​ថា៖ «ខ្ញុំ​កំពុង​ចាប់​ផ្ដើម​អ្វី​ថ្មី។ ដូច​ថ្ងៃ​នេះ​ជា​ដើម ខ្ញុំ​ត្រៀម​ចាកចេញ​ពីក្រុមហ៊ុន​របស់​ខ្ញុំ​មួយ​នេះ​ ដើម្បី​ក្លាយ​ខ្លួន​ជា​តារាឯករាជ្យ។ ខ្ញុំ​បាន​ជ្រើស​បញ្ចប់​ការ​ដេញដោល​តវ៉ា​ជាមួយ​នឹង​ក្រុមហ៊ុន​នេះ​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​សម្រាប់​អ្នក​គាំទ្រ​ ដែលតែងគាំទ្រ​ខ្ញុំ​រហូត​មក។ ខ្ញុំ​អន់​ចិត្ត​បន្តិច​ដែរ ដែល​ខ្ញុំ​មិន​អាច​បង្ហាញ​អ្វី​ថ្មី​ឲ្យ​បាន​ច្រើន​​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លងមក ប៉ុន្តែ​ឥឡូវ ខ្ញុំ​អាច​បង្ហាញ​អ្នក​គ្រប់គ្នា​នូវ​អ្វី​ដែល​ថ្មី និង​ល្អ​ប្រសើរ​ចេញ​ពី​ខ្ញុំ​ខ្លួន​ឯងផ្ទាល់! អរគុណ»។

បើ​ក្រឡេក​ទៅ​កាល​ពី​ឆ្នាំ ២០១៩​ Minzy បាន​បំពេញ​បែប​បទ​ ដាក់ពាក្យ​បណ្ដឹង​ ដើម្បី​បញ្ចប់​កុងត្រា​របស់​នាង​ជាមួយ​នឹង​ក្រុមហ៊ុន​ Music Works នេះ។ គួរ​ឲ្យស្ដាយ​ ពេល​នោះ​នាង​ត្រូវ​ចាញ់​ក្ដី​អំឡុង​ខែធ្នូ ឆ្នាំ២០១៩៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់