• 2020-04-17 09:06:25
  • ភាពយន្ត

ទក់​សាច់! វីដេអូ​ខ្លី​មួយ ប្រមូល Super Hero គ្រប់​ប្រទេស​ទាំង​អស់​មក​កម្ទេច Covid-19

  • 2020-04-17 09:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​ផែន​ដី​បាន និង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផុយ​ស្រួយ ដោយ​សារ​តែ​ការ​គំរាម​កំហែង​របស់ Covid-19 អ្នក​វិទ្យាសាស្ត្រ​ខាង​ផ្នែក​វេជ្ជសាស្ត្រ បាន និង​កំពុង​ដុត​ដៃ​ដុត​ជើង​ស្រាវ​ជ្រាវ​ឈាន​ទៅ​ផលិត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ពោល​គឺ​រិះរក​គ្រប់​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ មេរោគ​សាហាវ​រលាយ​បង់​ពី​ពិភព​លោក​ដ៏​ស្រស់​ស្អាត​របស់​យើង។

ទន្ទឹម​ការ​មមាញឹក​របស់​អ្នក​វិទ្យាសាស្ត្រ ក្រុម​អ្នក​ផលិត​វីដេអូ​ឯណេះ ក៏​មិន​នៅ​ទំនេរ​ដែរ។ ពួក​គេ​បាន​នឹក​ឃើញ​គំនិត​ហើយ​ផលិត​វីដេអូ​កម្សាន្ត​មួយ ដោយ​បាន​នាំ​យក​អ្នក​ខ្លាំង​គ្រប់​ប្រភេទ(Hero)ក្នុង​ខ្សែ​ភាពយន្ត និង​សូម្បី​តែ​អ្នក​កីឡាកាស ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ដែរ។ Super Hero ទាំង​អស់​ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ក្រុម Marvel ត្រូវ​បាន​ប្រមូល​មក​ចង​ក្រង​គ្នា​ជា​ក្រុម ដើម្បី​ទប់​ទល់ និង​កម្ទេច​មេរោគ​ចង្រៃ Covid-19 ឲ្យ​វិនាស​ពី​ផែន​ដី។

ត្បិត​ថា ពួក​គេ​ទាំង​អស់ សុទ្ធ​តែ​កំពូល​អ្នក​ខ្លាំង​ប្រចាំ​ក្រុម ប្រចាំ​ប្រទេស ប្រចាំ​សង្វៀន ប៉ុន្តែ​អ្វី​ៗ​មិន​ស្រួល​ដូច​បក​ចេក​នោះ​ទេ ក្នុង​ការ​ទប់​ទល់ និង​កម្ចាត់​មេរោគ​រាតត្បាត​មួយ​នេះ​ឡើយ ពោល​គឺ​ពួក​គេ​ខ្លះ បាន​ភ្លាត់​រង​គ្រោះ​ដោយ​សារ Covid-19 ដែរ។

Super Hero កំពូល​ៗ​មក​អស់​ហើយ នៅ​តែ​ពិបាក...តោះ...ទស្សនា​កម្សាន្ត​ចុង​សប្ដាហ៍ មើល​អ្នក​ខ្លាំង​លើ​ផែនដី​កម្ចាត់ Covid-19 ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់