• 2020-04-17 09:59:45
  • ព័ត៌មាន

តាំងពីចូល​សិល្បៈជាង ១០​ឆ្នាំ ទើបតែបទរបស់ D.O អាច​ធ្វើ​ឲ្យ IU យំពេល​ស្ដាប់

  • 2020-04-17 09:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ចូលរួម​កម្មវិធី​ Jung Eunji's Gayo Plaza របស់​វិទ្យុ KBS Cool FM កាល​ពី​ថ្ងៃ​ទី១៣ ខែមេសា Iuបាន​ប្រាប់​ថា​បទ​ «That's Okay» របស់​ D.O (ក្រុម EXO) ជាបទ​ដែល​នាង​ស្រឡាញ់។

IU ផ្ដើម​ថា៖ «កាល​ពី​នៅ​ជា​អ្នក​ហាត់​ថ្មី​ថ្មោង​ មិន​មាន​បទ​ច្រើន​ទេ​ដែល​អាច​លួង​លោម​អារម្មណ៍​ខ្ញុំ​ឬ​ក៏ធ្វើ​ឲ្យ​ខ្ញុំ​យំ វា​ជាង​ ១០​ឆ្នាំ​ហើយ»។

នាង​បន្ត​ថា​៖ «ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ធ្លាប់​យំ​ពេល​ស្ដាប់​បទ​របស់​ D.O (ក្រុម EXO) គឺ​បទ​ “That's Okay” ពេល​យប់។ ដោយសារ​តែ​បទ​នេះ​លួង​ចិត្ត​ខ្ញុំ​ខ្លាំង​បំផុត​ ខ្ញុំ​ចាក់​បទ​នេះ​ស្ដាប់ហើយ​ច្រៀង​តាម​ ដោយដាក់​សំឡេង​តិចៗ ធ្វើ​បែប​នេះ​ខ្ញុំអាចគេងលក់ស្រួល»។

«ខ្ញុំ​ស្ដាប់ចម្រៀង​មួយ​បទ​នេះ​ពេលមាន​រឿង​អី​មិន​សប្បាយ​ចិត្ត ពិសេស​ជាមួយ​ការងារ​សរសេរ​បទ​ចម្រៀង ឬ​ក៏ពេល​ខ្ញុំ​នឹកអ្នកណា​ម្នាក់» IU បន្ថែម។

«That's Okay» ជា​បទ​ចម្រៀង​ចេញ​កាល​ពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ គឺ​ចំ​ថ្ងៃដែល​ D.O (ក្រុម EXO) ចូល​ធ្វើ​ទាហាន។ បទ​នេះផងដែរ​ក៏ជា​ស្នាដៃចូលរួម​សរសេររបស់​ D.O ដែរ ឯអត្ថន័យ​បទ​វិញ​គឺ​ចង់​លួង​លោម​អ្នក​ស្ដាប់​ថា​ កុំ​បារម្ភ​ច្រើន​ បណ្ដោយ​រឿង​ខ្លះដែល​ធ្វើ​ឲ្យ​យើងមិនសប្បាយ​ចិត្ត​ខ្លះ​ទៅ​ក៏ល្អ​ដែរ ហើយ​ពេល​វេលា​នឹង​ជា​អ្នក​ព្យាបាល​ស្នាមរបួស​យើង៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់